Connect with us

កីឡា

ស្ថានីយ​ទូរទស្សន៍​ ​​ប្រកាស​បើក​សង្វៀន​របស់​ខ្លួន​ទាំង​អស់​ឡើងវិញ​ហើយ​ក្រោយ​ស្ថានការណ៍​ព្រំដែនស្ងប់ស្ងាត់​

បានផុស

នៅ

ក្រោយ​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា-សៀម​ បាន​ស្ងប់ស្ថាត់​ជា​បណ្ដើរៗហើយ​នោះ​​ក្នុង​សប្ដាហ៍​នេះ​គ្រប់​ស្ថាន​នីយទូរទស្សន៍​បាន​ប្រកាស​បើក​ដំណើរ​ការ​ប្រកួត​គ្រប់​កម្មវិធី​របស់​ខ្លួន​វិញ​ហើយ​ ខណៈ​ស្ថាននីយ​មួយ​ចំនួន​បាន​ប្រកួត​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ផេកសហព័ន្ធប្រដាល់​គុនខ្មែរ

កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ លោក​ ខូវ ឆាយ បានបើក​កិច្ចប្រជុំជា​មួយ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ដើម្បី​ផ្សព្វផ្សាយឲ្យ​រៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ឡើងវិញ​បាន​ហើយ ព្រោះ​តែ​ស្ថានការណ៍​ព្រំដែន​ស្ងប់ស្ងាត់​ជា​បណ្ដើរ​ៗ​វិញ​ហើយ។​

ក្រៅ​តែ​ពី​ការ​ប្រកាស​ដំណើរ​ការ​ប្រកួត​ឡើង​វិញ​ហើយ​នោះ​សហព័ន្ធ​ក៏​លើក​ឡើង​ពី​ការផ្គូផ្គង តាមស្ថានីយទូរទស្សន៍ប្រចាំសប្តាហ៍ បញ្ហាផ្សេងៗ​ផង​ដែរ។​ ក្នុង​កិច្ចប្រជុំនេះមានការចូលរួមពីស្នងការប្រកួត និងគណៈវិនិច្ឆ័យទាំង ៦ក្រុមរបស់សហព័ន្ធព្រមទាំងតំណាងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ និងស្ថានីយទូរទស្សន៍ទាំងអស់នៅ​ឯស្តាត​ចាស់។​ (ប្រភពដើមសហព័ន្ធគុនខ្មែរ)

រូបភាព​លើ​ផេកសហព័ន្ធប្រដាល់​គុនខ្មែរ

ដូច្នេះ​ហើយ​សប្ដាហ៍​នេះ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​នឹង​ដំណើរ​ការ​ប្រកួត​ឡើង​វិញ​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ទស្សនា​កម្សាន្ត​អារម្មណ៍​បន្ទាប់​ពី​ជម្លោះ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​សៀម​មាន​ការ​ស្ងប់ស្ងាត់​ទៅ​វិញ​ជា​បណ្ដើរៗ៕​

រូបភាព​លើ​ផេកសហព័ន្ធប្រដាល់​គុនខ្មែរ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម