Connect with us

កីឡា

FIFA: ប៊ែលហ្សិកលេខ១​ពិភពលោក ជប៉ុន​ឈរ​លើ​គេ​នៅ​អាស៊ី កម្ពុជាលេខ៨​នៅ​អាស៊ាន

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬ ហៅកាត់ថា FIFA បាន​បញ្ចេញ​តារាង​ចំណាត់​ថ្នាក់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង​អស់​ជា​សមាជិក​របស់ខ្លួន (FIFA World Ranking) ដែលមាន ២១០ប្រទេស/តំបន់ ប្រចាំខែ មីនា-មេសា ឆ្នាំ២០២១ ស្រប​ពេល​ក្រុម​ជម្រើស​ជាតិ​​ប៊ែលហ្សិក ឈរ​ចំណាត់​ថ្នាក់​លេខ១ ហើយ​ជប៉ុនឈរ​លើគេ​នៅ​អាស៊ី ឯវៀតណាមឈរ​លើ​គេ​ និងកម្ពុជានៅលំដាប់លេខ៨នៅ​អាស៊ាន ឬកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១៧៤ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវិបសាយ fifa.com បានបញ្ជាក់ថាតារាងចំណាត់ថ្នាក់នេះគិតចាប់ពីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយ​នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា ទើប​មាន​ការ​ប្រែប្រួល​ថ្មី​ទៀត។ តារាងចំណាត់ថ្នាក់​នេះ​មាន​ការប្រែប្រួល​តិចតួច​ព្រោះក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាប្រទេសដទៃបាន​ផ្អាករាល់​សកម្មភាព​របស់​ខ្លួនដោយសារបញ្ហាកូវីដ-១៩។ សកម្មភាពប្រកួតដែល​ត្រូវ​លើក​ពេល​ប្រកួត​នោះ​មានដូចជា​ការប្រកួតក្នុងវគ្គជម្រុះបឋមប្រចាំទ្វីបអាស៊ី ប្រចាំ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ក៏ដូចជាពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 ជាដើម។

សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ានប្រទេសវៀតណាម ឈរលេខ៩២ពិភពលោក ខណៈថៃ ឈរលេខ១០៦ ហើយហ្វីលីពីននៅលេខ១២៥ តាមពីក្រោយដោយក្រុមមីយ៉ាន់ម៉ា ឈរលេខ១៣៩​​ម៉ាឡេស៊ីលេខ១៥៣ សិង្ហបុរីលេខ១៥៩ ឥណ្ឌូណេស៊ីលេខ​១៧៣ កម្ពុជាលេខ១៧៤ ឡាវលេខ១៨៥ប្រ៊ុយណេលេខ១៨៩ និងទីម័រខាងកើត លេខ១៩៦។

បើរាល់តារាងចំណាត់ថ្នាក់ក្រុមល្អទាំង១០ ប្រចាំទ្វីបអាស៊ី ក្នុងខែមីនា-មេសា នេះមានក្រុមជប៉ុន បានឡើងមកឈរលេខ២៨ពិភពលោក ហើយក្រុមជម្រើសជាតិអ៊ីរ៉ង់លេខ៣១ កូរ៉េខាងត្បូងលេខ៣៩ អូស្រ្តាលីលេខ៤១ កាតាលេខ៥៨ អារ៉ាប់ប៊ីសាអ៊ូឌីតលេខ៦៥ អ៊ីរ៉ាក់លេខ៦៨ អារ៉ាប់រួមលេខ៧៣ ចិនលេខ៧៧ និងស៊ីរីលេខ៧៩ពិភពលោក។

សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេប្រចាំពិភពលោកក្នុងខែមីនា-មេសា នេះមាន ក្រុមប៊ែលហ្សិច ឈរលេខ១ ហើយក្រុមបារាំងឈរលេខ២ ខណៈក្រុមប្រេស៊ីលឈរលេខ៣ អង់គ្លេសលេខ៤ ព័រទុយហ្គាល់លេខ៥ អេស្ប៉ាញលេខ៦ អ៊ីតាលីលេខ៧ អាហ្សង់ទីនលេខ៨ អ៊ុយរ៉ាហ្គាយលេខ៩ និងក្រុមដាណឺម៉ាកឈរលេខ១០៕

អត្ថបទ៖ ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម