Connect with us

ព័ត៌មានអន្ដរជាតិ

៣ស្រុកនៃខេត្ត Songkhla ប្រទេសថៃ ប្រឈមអាសន្នធំនៃគ្រោះទឹកជំនន់និងបាក់ដី

បានផុស

នៅ

ប្រទេសថៃ បានចេញការព្រមានដល់ស្រុកចំនួន៣ក្នុងខេត្ត Songkhla អំពីជំនន់រហ័សនិងបំណាក់ដីធ្ងន់ធ្ងរ ស្របពេលព្យុះមូសុងកំពុងវាយប្រហារ។

ទឹកជំនន់នៅហាតយ៉ៃ (រូបថត៖ Amarin)

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥, នាយកដ្ឋានឧតុនិយមថៃ ព្រមានថា ស្រុក Hat Yai, Saba Yoi និង Sadao កំពុងប្រឈមអាសន្នធំនៃគ្រោះទឹកជំនន់និងបាក់ដី ជាឥទ្ធិពលនៃព្យុះមូសុង ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លា ឥតឈប់។

ដោយសារតែគ្រោះថ្នាក់ធ្ងន់ធ្ងរ នាយកដ្ឋានបានប្រាប់ឲ្យពលរដ្ឋត្រូវប្រញាប់ជម្លៀសនិងរើអ៊ីវ៉ាន់ព្រមទាំងរបស់មានតម្លៃ ទៅកាន់ទីទួលសុវត្ថិភាពឲ្យហើយ ថែមទាំងព្រមានឲ្យប្រយ័ត្នការឆក់ខ្សែភ្លើងផងដែរ។

ទឹកជំនន់នៅហាតយ៉ៃ (រូបថត៖ FM91 Trafficpro)

ការព្រមាននេះកើតឡើងស្របពេល ថៃប្រកាសអាសន្នកម្រិតពណ៌លឿងនៅ Hat Yai រួចទៅហើយ ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់បង្កជាជំនន់លិចហូរហៀរប្រឡាយស្ទឹងបឹងបួ និងទឹកហូរបុកយ៉ាងគំហុក។

សូមជម្រាបថា ខេត្ត Songkhla ទើបធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវដែលវាយប្រហារចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ។ ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូង គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម