ព័ត៌មានអន្ដរជាតិ
ច្រើនតំបន់នៅថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់និងបំណាក់ដី
ច្រើនតំបន់នៅថៃ បានប្រកាសអាសន្នអំពីទឹកជំនន់និងបំណាក់ដី ខណៈគ្រោះធម្មជាតិ កំពុងវាយប្រហារប្រទេសនេះ ខ្លាំងដៃមែនទែន។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥, ខេត្ត Surat Thani បានប្រកាសអាសន្ននៅស្រុកចំនួន៣ ដូចជា Chana, Chaiya និង Tha Chang ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់។
ដ្បិតមិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ប៉ុន្តែទឹកជំនន់ បានបង្កផលប៉ះពាល់ដល់មនុស្ស ៥ ៦០០គ្រួសារក្នុងខេត្តទាំង៣សរុបចូលគ្នា។

ចំណែកនៅខេត្ត Satun ភាគខាងត្បូង ទឹកជំនន់បានវាយប្រហារស្រុកចំនួន៦ ដូចជា៖ Khuan Don, Tha Phae, Khuan Kalong, Manang, La-ngu និង Mueang Satun ប៉ះពាល់មនុស្សជាង ១ ០៤៣គ្រួសារ។
រីឯនៅខេត្ត Phatthalung, ទឹកជំនន់បានរាលដាលយ៉ាងលឿនដល់១០ស្រុក ប៉ះពាល់មនុស្សជាង ៣០ ០០០នាក់ ទាំងដែលមិនទាន់មើលឃើញសញ្ញាថមថយសោះ។

ងាកទៅ Songkhla វិញ, ខេត្តភាគខាងត្បូងប្រទេសថៃមួយនេះ ក៏ប្រកាសអាសន្នដែរនៅក្នុងស្រុកចំនួន៧ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃ បង្កឲ្យមានទឹកជំនន់យ៉ាងខ្លាំងក្លា ប៉ះពាល់ដល់ប្រជាជនជិត ៤៥ ០០០នាក់។
ទឹកជំនន់ដែលកើតឡើងតាំងតែពីថ្ងៃទី១៩វិច្ឆិកាមក បានជន់លិចស្រុក Rattaphum, Mueang Songkhla, Khlong Hoi Khong, Ranot, Krasae Sin, Sathing Phra, និង Hat Yai។ ផ្ទះសរុប១៧៨៨៦ខ្នង ក្នុង២៨ឃុំ និង១៥៩ភូមិ ត្រូវបានរងផលប៉ះពាល់។ យ៉ាងណា មិនទាន់មានរបាយការណ៍ពីករណីបាត់បង់ជីវិតណាមួយនៅឡើយទេ។

ក្រៅពីទឹកជំនន់ ថៃក៏ប្រកាសអាសន្នអំពីគ្រោះបំណាក់ដីនៅខេត្ត Uttaradit ផងដែរ បន្ទាប់ពីបាក់ដីនៅតំបន់ផ្សារអាយុកាល១០០ឆ្នាំក្នុងភូមិ Tha Sak នៃស្រុក Phichai បាក់អគារនិងផ្ទះច្រើនខ្នងចូលទន្លេ។
ការបាក់ដំបូងគឺផ្តើមចេញពីអគារពាណិជ្ជកម្មកម្ពស់៣ជាន់ ដែលបាក់ចូលទន្លេទាំងស្រុង ក្រោយមកអាជ្ញាធរក៏ដាក់បម្រាមចូលតំបន់នោះ ព្រោះតែគ្រោះថ្នាក់នៃបំណាក់ដីជាបន្តបន្ទាប់។ ក្រៅពីផ្ទះបាក់ចូលទន្លេ នៅមានមនុស្សជាង៤០គ្រួសារត្រូវជម្លៀសចេញជាបន្ទាន់ ប៉ុន្តែមិនមានរបាយការណ៍អំពីជនរងគ្រោះឬអ្នកស្លាប់នោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


