ព័ត៌មានអន្ដរជាតិ
តំបន់ផ្សារអាយុកាល១០០ឆ្នាំនៅថៃ ប្រកាសអាសន្ន ព្រោះបំណាក់ដី បាក់ផ្ទះនិងអគារពាណិជ្ជកម្ម ចូលទន្លេ
តំបន់ផ្សារអាយុកាល១០០ឆ្នាំក្នុងភូមិ Tha Sak នៃស្រុក Phichai ខេត្ត Uttaradit ត្រូវប្រកាសអាសន្ន ព្រោះតែបំណាក់ដីបាក់អគារនិងផ្ទះច្រើនខ្នងចូលទន្លេ ណាន។

តាមការផ្សាយរបស់ Thai Enquirer នៅថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ ក្រៅពីផ្ទះបាក់ចូលទន្លេ នៅមានមនុស្សជាង៤០គ្រួសារត្រូវជម្លៀសចេញជាបន្ទាន់ ប៉ុន្តែមិនមានរបាយការណ៍អំពីជនរងគ្រោះឬអ្នកស្លាប់នោះទេ។
ប្រភពខាងលើបន្តថា ការបាក់ដំបូងគឺផ្តើមចេញពីអគារពាណិជ្ជកម្មកម្ពស់៣ជាន់ ដែលបាក់ចូលទន្លេទាំងស្រុង ក្រោយមកអាជ្ញាធរក៏ដាក់បម្រាមចូលតំបន់នោះ ព្រោះតែគ្រោះថ្នាក់នៃបំណាក់ដីជាបន្តបន្ទាប់។

អាជ្ញាធរបញ្ជាក់ថា មូលហេតុនៃការបាក់នេះ គឺបណ្តាលមកពីសំណឹកដី បន្ទាប់ពីព្យុះថ្មីៗ ធ្វើឲ្យទឹកទន្លេណាន ឡើងខ្ពស់ នាំឲ្យច្រាំងទន្លេទប់ទល់លែងជាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


