ព័ត៌មានជាតិ៣០ នាទីutes ago
កសិករដាំម្នាស់ អាចរកប្រាក់ចំណូលបាន ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ
កសិករមួយរូបដែលប្រកបមុខរបរដាំម្នាស់លើផ្ទៃដីប្រមាណ ៤០ហិកតា កំពុងត្រេកអរក្នុងការទទួលផល ខណៈផ្លែម្នាស់ពេលនេះកំពុងមានទីផ្សារល្អ ដែលក្នុងមួយរដូវលោកអាចរកចំណូលបាន ២០មុឺនដុល្លារលើផ្ទៃដីដែលលោកកំពុងដាំដុះ។ លោក ឡាយ ប៉ក់ អាយុ៥២ឆ្នាំ រស់នៅភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃលោកបានដាក់កម្លាំងកម្មករដាំដំណាំម្នាស់លើផ្ទៃដីប្រមាណ ៤០ហិកតា ដោយសារលោកយល់ឃើញថា ដីនៅក្នុងតំបន់នោះគឺប្រកបដោយជីជាតិ ហើយត្រូវនឹងដំណាំម្នាស់ផងដែរ។ លោកបានបន្តថា ដំណាំម្នាស់ គឺប្រើរយៈពេលជាងមួយឆ្នាំទើបទទួលបានផល ដោយការដាំកូនរយៈពេលមួយខែដំបូង គឺត្រូវប្រើជីចំនួន ៨ការ៉ុង...