ព័ត៌មានជាតិ
កសិករដាំម្នាស់ អាចរកប្រាក់ចំណូលបាន ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ
កសិករមួយរូបដែលប្រកបមុខរបរដាំម្នាស់លើផ្ទៃដីប្រមាណ ៤០ហិកតា កំពុងត្រេកអរក្នុងការទទួលផល ខណៈផ្លែម្នាស់ពេលនេះកំពុងមានទីផ្សារល្អ ដែលក្នុងមួយរដូវលោកអាចរកចំណូលបាន ២០មុឺនដុល្លារលើផ្ទៃដីដែលលោកកំពុងដាំដុះ។

លោក ឡាយ ប៉ក់ អាយុ៥២ឆ្នាំ រស់នៅភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃលោកបានដាក់កម្លាំងកម្មករដាំដំណាំម្នាស់លើផ្ទៃដីប្រមាណ ៤០ហិកតា ដោយសារលោកយល់ឃើញថា ដីនៅក្នុងតំបន់នោះគឺប្រកបដោយជីជាតិ ហើយត្រូវនឹងដំណាំម្នាស់ផងដែរ។

លោកបានបន្តថា ដំណាំម្នាស់ គឺប្រើរយៈពេលជាងមួយឆ្នាំទើបទទួលបានផល ដោយការដាំកូនរយៈពេលមួយខែដំបូង គឺត្រូវប្រើជីចំនួន ៨ការ៉ុង លើកផ្ទៃដីមួយហិកតា ដើម្បីជួយជំរុញឲ្យកូនម្នាស់ឆាប់លូតធំធាត់ លុះបានរយៈពេល ៤ខែ ត្រូវដាក់ជីម្ដងទៀត បន្ទាប់មកពេលដើមធំល្មមទើបលោកប្រើប្រាស់ថ្មស្អុយ លាយជាមួយទឹក ដើម្បីដើរចាក់ចូលទៅលើត្រួយម្នាស់ ក្នុងការជំរុញឲ្យដើមម្នាស់ចាប់ផ្ដើមចេញផ្លែព្រមៗគ្នា។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបច្ចុប្បន្នតម្លៃផ្លែម្នាស់់ អាចលក់បានពី ១.០០០ ទៅ ២.០០០ រៀល ដែលនេះជាតម្លៃយ៉ាងល្អបំផុតប៉ុន្តែបើផ្លែម្នាស់ធ្លាក់មកនៅក្រោម ៥០០ រៀល គឺមិនអាចទប់ទល់ជាមួយនឹងតម្លៃជី និងកម្លាំងពលកម្មឡើយ។ នៅក្នុងរដូវប្រមូលផល លោកអាចប្រមូលបានពី ៣មុឺន ទៅ ៤មុឺនផ្លែ ក្នុងមួយហិកតា និងដឹកយកទៅបោះឲ្យស្តង់នៅទីក្រុងភ្នំពេញ នៅក្នុងមួយហិកតាលោកអាចរកចំណូលបានចាប់ពី ៣៥ ទៅ ៤០លានរៀល ដូច្នេះសម្រាប់ផ្ទៃដីដែលលោកដាំចំនួន ៤០ហិកតា គឺលោកអាចរកបានប្រាក់ចំណូល ២០មុឺនដុល្លារក្នុងមួយឆ្នាំ។

ដោយឡែកលោក ផេង ផល អភិបាលរងនៃគណៈអភិបាលស្រុករុក្ខគិរីបានលើកឡើងថា ផ្ទៃដីដាំដុះនៅក្នុងស្រុកគឺមានរហូតដល់ជាង ៤ម៉ឺនហិកតា ដោយឡែកប្រជាកសិករនៅក្នុងឃុំចំនួនពីរ គឺឃុំព្រែកជីក និងឃុំបាសាក់ ដែលជាកសិករដាំដំណាំម្នាស់ច្រើនជាងគេ ដែលការដាំនេះ គឺពួកគាត់មានស្តង់សម្រាប់ដឹកយកទៅ គឺមាននៅក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលជាទីផ្សារដ៏ល្អរបស់ពួកគាត់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


