ព័ត៌មានអន្ដរជាតិ
អធិការបតីអាល្លឺម៉ង់៖ អឺរ៉ុប ត្រូវតែម្ចាស់ការលើសន្តិសុខខ្លួនឯង ដើម្បីរក្សាសម្ព័ន្ធភាពណាតូ
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា តំបន់អឺរ៉ុបត្រូវតែទទួលខុសត្រូវឲ្យកាន់តែធំលើសន្តិសុខរបស់ខ្លួន ប្រសិនបើចង់រក្សាទ្រង់ទ្រាយឆ្លងមហាសមុទ្រអាត្លង់ទិករបស់ណាតូ ស្របពេលដែលទីក្រុងប៊ែកឡាំង គ្រោងនឹងបង្កើនកញ្ចប់ថវិកាការពារជាតិស្នូល រហូតដល់ ៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមឆ្នាំ២០២៩។

សារព័ត៌មាន tvpworld បានចុះផ្សាយថា នៅក្នុងការថ្លែងការណ៍កាលពីថ្ងៃ ទី១ ខែកក្កដា នៅទីក្រុងប៊ែកឡាំង រួមជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte, លោក Merz បានទទួលស្គាល់ថា អាល្លឺម៉ង់ បានវិនិយោគខ្វះចន្លោះ លើវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពេលនេះកំពុងតែដើរលើផ្លូវកែតម្រូវឡើងវិញ។
ផែនការនេះនឹងធ្វើឲ្យអាល្លឺម៉ង់ដើរលឿនជាងមុនជាច្រើនឆ្នាំ ធៀបនឹងកាលបរិច្ឆេទកំណត់របស់ណាតូត្រឹមឆ្នាំ២០៣៥ ក្នុងការឈានទៅសម្រេចឲ្យបាននូវការចំណាយលើការពារជាតិស្នូលចំនួន ៣.៥% នៃ GDP ដែលជាផ្នែកមួយនៃគោលដៅវិនិយោគថ្មីរបស់សម្ព័ន្ធភាពយោធាមួយនេះ។
គោលដៅនោះគឺជាចំណុចស្នូលនៃគោលដៅវិនិយោគធំជាងមុនចំនួន ៥% របស់ណាតូ ដែលក្នុងនោះគ្រោងទុក ៣.៥% នៃ GDP សម្រាប់ការចំណាយលើវិស័យយោធាផ្ទាល់ និងរហូតដល់ ១.៥% សម្រាប់ការចំណាយទាក់ទងនឹងសន្តិសុខ និងការពារជាតិទូលំទូលាយ ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់ផ្នែកសន្តិសុខ។
របាយការណ៍មុនៗ ស្តីពីការស្ថាបនាកម្លាំងយោធារបស់អាល្លឺម៉ង់ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៊ែកឡាំង ដើម្បីសម្រេចឲ្យបាននូវគោលដៅ ៣.៥% ត្រឹមឆ្នាំ២០២៩ ខណៈដែលក្របខ័ណ្ឌដែលកំពុងលេចរូបរាងឡើងរបស់ណាតូ អនុញ្ញាតឲ្យរាប់បញ្ចូលការចំណាយរហូតដល់ ១.៥% នៃ GDP ជាចំណាយពាក់ព័ន្ធនឹងការពារជាតិ និងសន្តិសុខ។
នៅក្នុងនោះផងដែរ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានកោតសរសើរចំពោះផែនការរបស់អាល្លឺម៉ង់ ប៉ុន្តែលោកបានលើកឡើងថា ការគាំទ្រពីអាមេរិកនៅតែជាចំណុចកណ្តាលសម្រាប់ការពារជាតិរបស់អ៊ុយក្រែន ដោយលោកបានបន្ថែមថា នៅពេលនិយាយដល់សន្តិសុខរបស់អ៊ុយក្រែន អាមេរិកគឺនៅតែជាភាគីដែលមិនអាចខ្វះបានដដែល។
ជារឿងដែលគួររំលឹកឡើងវិញផងដែរថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អាមេរិកបានរិះគន់បណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ ចំពោះការធ្វើការងារបែប «ជិះសេះមើលផ្កា ឬធ្វើលំៗ» ដោយពឹងផ្អែកលើឆ័ត្រការពារសន្តិសុខ និងអាវុធនុយក្លេអ៊ែររបស់អាមេរិក ប៉ុន្តែបដិសេធមិនព្រមចំណាយថវិកាឲ្យបានគ្រប់គ្រាន់លើវិស័យយោធានោះឡើយ។
កាលពីមុន ណាតូបានតម្រូវឲ្យប្រទេសជាសមាជិកចំណាយយ៉ាងហោចណាស់ ២% នៃ GDP ប៉ុន្តែអាល្លឺម៉ង់តែងតែចំណាយមិនគ្រប់ចំនួននោះទេ។ យ៉ាងណា ក្រោយវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនមក អឺរ៉ុបក៏បានភ្ញាក់ខ្លួនដឹងខ្លួនឡើងវិញ។ អាល្លឺម៉ង់បានប្រកាសពីការផ្លាស់ប្តូរគោលនយោបាយយោធាថ្មីមួយ ដែលហៅថា «ចំណុចរបត់ថ្មី» ដោយបានវិនិយោគភ្លាមៗនូវទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន ដែលធ្លាប់តែត្រូវបានបោះបង់ចោលកាលពីមុន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អាល្លឺម៉ង់ ប្រឹងប្រែងផលិតអាវុធរចនាដោយ អាមេរិក ក្នុងទឹកដីខ្លួន ដើម្បីពង្រឹងវិស័យការពារជាតិណាតូ
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


