ព័ត៌មានអន្ដរជាតិ
ចំណែកទីផ្សាររបស់ Tesla នៅអឺរ៉ុប បន្តធ្លាក់ចុះនៅខែកុម្ភៈ
ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅអឺរ៉ុប បានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុន ធ្លាក់ចុះ ២ ខែជាប់ៗគ្នា ទោះបីជាចំនួនចុះបញ្ជីរថយន្តអគ្គិសនីបានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា ការលក់របស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ៤២,២ ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការប្រកួតប្រជែងខ្លាំង ក៏ដូចជាការធ្វើពហិការក្រុមហ៊ុនរថយន្តរបស់មហាសេដ្ឋីពិភពលោក អេឡុន ម៉ាសក៍ ចំពោះការពាក់ព័ន្ធរបស់លោកក្នុងនយោបាយអាមេរិក។
នៅក្នុងខែកុម្ភៈ ក្រុមហ៊ុន Tesla បានកាន់កាប់ ១,៨ ភាគរយ នៃចំណែកទីផ្សាររថយន្តសរុប និង ១០,៣ ភាគរយ នៃចំណែកទីផ្សាររថយន្តអគ្គិសនី ដែលបង្ហាញពីការធ្លាក់ចុះពី ២,៨ ភាគរយ និង ២១,៦ ភាគរយ រៀងគ្នា ធៀបនឹងខែកុម្ភៈ ឆ្នាំមុន។

ជាលម្អិត ក្រុមហ៊ុនបានលក់រថយន្តតិចជាង ១៧ ០០០ គ្រឿង ក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បើធៀបនឹងជាង ២៨ ០០០ គ្រឿង ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
បច្ចុប្បន្ន Tesla ប្រឈមនឹងបញ្ហាប្រឈមជាច្រើននៅអឺរ៉ុប រួមទាំងមានជម្រើសរថយន្តមិនសូវច្រើន បើធៀបនឹងគូប្រជែង ដែលសុទ្ធតែកត់ត្រាពីកំណើនលក់រថយន្តអគ្គិសនី។ ក្រុមហ៊ុនផលិតរថយន្តបែបប្រពៃណី និងម៉ាកយីហោចិនថ្មីៗ បានចេញលក់នូវម៉ូដែលរថយន្តអគ្គិសនីផ្សេងៗ និងថែមទាំងមានតម្លៃសមរម្យជាងជាដើម ។ អ្នកជំនាញសង្កត់ធ្ងន់ថា ការពាក់ព័ន្ធនឹងនយោបាយអាមេរិករបស់លោក និងបង្ហាញកាយវិការ និងសារបែបគាំទ្រណាហ្ស៊ីរបស់លោក ម៉ាសក៍ ក៏ជំរុញឱ្យការលក់របស់ Tesla ធ្លាក់ចុះផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


