ព័ត៌មានអន្ដរជាតិ
ថៃរំពឹងពីកំណើនខ្ពស់នៃទីផ្សាររថយន្តអគ្គិសនីនៅឆ្នាំនេះ
ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃរំពឹងថានឹងមានកំណើនខ្លាំងក្លានៅឆ្នាំ ២០២៥ នេះ ដែលជំរុញដោយតម្រូវការផលិតកម្ម និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងសារទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានសមាគមយានយន្តអគ្គិសនីថៃ (EVAT) លោក Suroj Sangsnit បានឱ្យដឹងថា ការលក់រថយន្តអគ្គិសនីក្នុងប្រទេសថៃ ដែលមានទីផ្សាររថយន្តអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ នឹងកើនឡើង ៤០ ភាគរយ នៅឆ្នាំនេះ ដោយលើសពី ១០០ ០០០ គ្រឿង និងស្ទុះងើបឡើងវិញពីការធ្លាក់ចុះ ៨ ភាគរយ នៃការលក់កាលពីឆ្នាំមុន។
កំណើននៃការលក់តាមការរំពឹងទុក គឺដោយសារតែកម្មវិធីលើកទឹកចិត្តថ្នាក់ជាតិរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យក្រុមហ៊ុននានាផលិតរថយន្តចំនួន «១,៥ គ្រឿង» ចំពោះគ្រប់ពេលនាំចូលរថយន្ត១គ្រឿង ចន្លោះឆ្នាំ ២០២២ និង ២០២៣ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកលែងពន្ធ និងជៀសវាងការពិន័យធ្ងន់ធ្ងរ។ គោលនយោបាយរបស់រដ្ឋាភិបាលបានជំរុញឱ្យមានកំណើនផលិតកម្មរថយន្តអគ្គិសនី។

កម្មវិធីលើកទឹកចិត្ត ដែលផ្តល់ការឧបត្ថម្ភធនរហូតដល់ ១៥០ ០០០ បាត (៤ ៤០០ ដុល្លារ) បានជួញឱ្យថៃក្លាយជាទីផ្សាររថយន្តអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយលក់រថយន្តអគ្គិសនីប្រមាណ ៧០ ០០០ គ្រឿងនៅឆ្នាំមុន និងបាននាំចូល ៨៤ ០០០ គ្រឿងនៅចន្លោះឆ្នាំ ២០២២ និង ២០២៣។
យ៉ាងណាមិញ អ្នកវិភាគព្រមានថា គោលនយោបាយដដែលអាចធ្វើឱ្យការប្រកួតប្រជែងតម្លៃរថយន្តកាន់តែអាក្រក់នៅក្នុងទីផ្សារ ចំពេលដែលការលក់រថយន្តទូទៅធ្លាក់ចុះ ដោយសារតែការរឹតត្បឹតប្រាក់កម្ចីរបស់ធនាគារ និងបំណុលគ្រួសារខ្ពស់។
ក្រៅពីនេះ ការឧបត្ថម្ភធន និងការលើកទឹកចិត្តពន្ធរបស់ថៃ ដែលមានបំណងធ្វើឱ្យផលិតកម្មរថយន្តអគ្គិសនីរួមចំណែក ៣០ ភាគរយ នៃផលិតកម្មរថយន្តទូទៅនៅឆ្នាំ ២០៣០ បានទាក់ទាញការវិនិយោគលើវិស័យរថយន្តអគ្គិសនីចិនជាច្រើន ដូចជាក្រុមហ៊ុន BYD, Great Wall Motor, Changan និង GAC AION ជាដើម។ ការណ៍នេះ បង្កក្ដីបារម្ភមួយទៀត គឺការផ្គត់ផ្គង់លើសតម្រូវការ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី