Connect with us

ព័ត៌មានអន្ដរជាតិ

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

បានផុស

នៅ

ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិនបានបង្ហាញកាលពីថ្ងៃសុក្រថា ការលក់រថយន្តអគ្គិសនីដែលផលិតនៅចិន​ របស់​ក្រុមហ៊ុនផលិតរថយន្តអាមេរិក​ Tesla បានធ្លាក់ចុះ ១១,៥ ភាគរយ មកត្រឹម ៦៣ ២៣៨ គ្រឿង កាល​ពីខែមករា ធៀ​បនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ចុះនេះ កើតឡើងខណៈដែល​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានកត់ត្រាពីកំណើននៃការលក់រថយន្តរបស់ខ្លួន ៤៧,៥ ភាគរយ នៅខែមករា ជាមួយនឹង​ការលក់រថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ ប្រមាណ​ ២៩៦ ៤៤៦ គ្រឿង​។

គេមើលឃើញថា​ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Tesla នៅចិន បានធ្លាក់ចុះដោយសារតែការប្រកួតប្រជែងខ្លាំង ខណៈពេលដែលការបញ្ចុះតម្លៃ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ បានកាត់បន្ថយប្រាក់ចំណេញនៅត្រីមាសទី ៤ ចុងឆ្នាំមុន របស់ក្រុមហ៊ុន។

ការលក់់ធ្លាក់ចុះជាគំហុកនៅខែមករា ក៏ត្រូវបាន​កត់ត្រានៅសហភាពអឺរ៉ុបផងដែរ ដោយខ្លះ​ទាញភ្ជាប់ការណ៍នេះទៅនឹង​ទំនុកចិត្តរបស់​អ្នកប្រើប្រាស់ ដែលមិនគាំទ្រលើអាកប្បកិរិយាគោរពណាហ្ស៊ីរបស់លោក អេឡុន ម៉ាសក៍ ដែលជា​នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​ Tesla នៅពេលលោកចូលរួមពិធីស្បថកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ត្រាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម