ព័ត៌មានអន្ដរជាតិ២ years ago
ចិនរកឃើញអណ្ដូងរ៉ែមានបរិមាណឧស្ម័នច្រើនបំផុត
សាជីវកម្មប្រេងឈូងសមុទ្រជាតិចិន (CNOOC) បានបញ្ជាក់ពីការរកឃើញតំបន់អណ្ដូងរ៉ែដែលមានឧស្ម័ន(OGIP)ដ៏ច្រើនបំផុតដំបូងគេរបស់ពិភពលោកនៅក្នុងជម្រៅទឹកជ្រៅបំផុតនៅសមុទ្រចិនខាងត្បូង។ ទីភ្នាកងារព័ត៌មានរដ្ឋចិន Xinhua បានផ្សាយនៅថ្ងៃទី០៨ខែសីហា ឲ្យដឹងថា អណ្ដូងរ៉ែឧស្ម័ន Lingshui 36-1 ដែលបានរកឃើញស្ថិតនៅក្នុងដែនទឹកភាគអាគ្នេយ៍នៃទីក្រុង Hainan ភាគខាងត្បូងបំផុតរបស់ចិន។ អណ្តូងនេះមានឧស្ម័ន(OGIP) លើសពី ១០០ពាន់លានម៉ែត្រគូប។ លក្ខណៈពិសេសរបស់ដណ្ដូងនេះរួមមានជម្រៅទឹកជាមធ្យមប្រហែល១៥០០ ម៉ែត្រ និងជម្រៅកប់ស្រទាប់ឧស្ម័នជាមធ្យម២១០ម៉ែត្រ។ ការរកឃើញ Lingshui 36-1 នឹងផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការរុករកនៅសមុទ្រស្រដៀងគ្នាទូទាំងពិភពលោក។ ជាមួយគ្នានេះនាយករងវិស្វកររុករកនៅ CNOOC បានឲ្យដឹងថា...