ព័ត៌មានអន្ដរជាតិ
ចិនរកឃើញអណ្ដូងរ៉ែមានបរិមាណឧស្ម័នច្រើនបំផុត
សាជីវកម្មប្រេងឈូងសមុទ្រជាតិចិន (CNOOC) បានបញ្ជាក់ពីការរកឃើញតំបន់អណ្ដូងរ៉ែដែលមានឧស្ម័ន(OGIP)ដ៏ច្រើនបំផុតដំបូងគេរបស់ពិភពលោកនៅក្នុងជម្រៅទឹកជ្រៅបំផុតនៅសមុទ្រចិនខាងត្បូង។

ទីភ្នាកងារព័ត៌មានរដ្ឋចិន Xinhua បានផ្សាយនៅថ្ងៃទី០៨ខែសីហា ឲ្យដឹងថា អណ្ដូងរ៉ែឧស្ម័ន Lingshui 36-1 ដែលបានរកឃើញស្ថិតនៅក្នុងដែនទឹកភាគអាគ្នេយ៍នៃទីក្រុង Hainan ភាគខាងត្បូងបំផុតរបស់ចិន។ អណ្តូងនេះមានឧស្ម័ន(OGIP) លើសពី ១០០ពាន់លានម៉ែត្រគូប។ លក្ខណៈពិសេសរបស់ដណ្ដូងនេះរួមមានជម្រៅទឹកជាមធ្យមប្រហែល១៥០០ ម៉ែត្រ និងជម្រៅកប់ស្រទាប់ឧស្ម័នជាមធ្យម២១០ម៉ែត្រ។
ការរកឃើញ Lingshui 36-1 នឹងផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការរុករកនៅសមុទ្រស្រដៀងគ្នាទូទាំងពិភពលោក។ ជាមួយគ្នានេះនាយករងវិស្វកររុករកនៅ CNOOC បានឲ្យដឹងថា វាក៏នឹងជួយពង្រឹងបច្ចេកវិទ្យារុករកក្នុងទឹកជ្រៅរបស់ប្រទេសចិន និងបញ្ចប់ផ្នែកចុងក្រោយនៃផែនការបង្កើតតំបន់ឧស្ម័ន ១ពាន់ពាន់លានម៉ែត្រគូបនៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំ២០២៥។
នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការផលិតឧស្ម័នធម្មជាតិរបស់ប្រទេសចិនបានកើនឡើង ៤,៤ ភាគរយដល់ ១២៣,៥ ពាន់លានម៉ែត្រគូប ខណៈដែលការនាំចូលកើនឡើង ១៤,៨ ភាគរយដល់ ៩០,២ ពាន់លានម៉ែត្រគូប។ សម្រាប់ឆ្នាំ ២០២៤ ការប្រើប្រាស់ត្រូវបានព្យាករណ៍ពី ៤២០-៤២៥ ពាន់លានម៉ែត្រគូប កើនឡើង ៦,៥-៧,៧ភាគរយ។ ផលិតកម្មត្រូវបានគេរំពឹងថានឹងឈានដល់២៤៦ ពាន់លានម៉ែត្រគូប ជាមួយនឹងការកើនឡើងជាលំដាប់ជាង 10 ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


