ទូរសព្ទ​ស៊េរី​ថ្មី Redmi 10 បានបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ទូរសព្ទ​ស៊េរី​ថ្មី Redmi 10 បានបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​

បានផុស

នៅ

នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ Xiaomi បានធ្វើ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ ដើម្បី​ស្វាគមន៍​នូវ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Redmi 10 នៅក្នុង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ មានការ​ចូលរួម​យ៉ាង​ពិសេស​ពី អ្នក​ដែលមាន​ឥទ្ធិពល​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅលើ​បណ្តាញ​សង្គម ក្នុងនោះ​ក៏មាន​កម្ម​វិធីចែក​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក រ៉ៃ​យ៉ា ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​លក់រាយ​របស់ Xiaomi ប្រចាំ​កម្ពុជា ​ក៏បាន​ធ្វើការ​បង្ហាញ ពី​ឆន្ទៈ​របស់ Xiaomi ដែល​នាំយក​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​ច្នៃប្រឌិត​ថ្មី ដើម្បី​ឲ្យ​គ្រប់គ្នា​នៅ​ប្រទេស​កម្ពុជា​អាច​រីករាយ​ជាមួយ​បច្ចេកវិទ្យា​ដ៏​ល្អ​បំផុត​ជាមួយនឹង​តម្លៃ​សមរម្យ​ផងដែរ​។

​ខាងក្រោម​នេះ​គឺជា​ហេតុផល​ទាំង ១០ ដែល Redmi 10 គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់គ្នា​៖

១.​ការ​រចនា​ម៉ូត​ទាន់សម័យ​

Redmi 10 ត្រូវបាន​រចនា​ម៉ូត​ឡើង​យ៉ាង​ប្រណិត តួខ្លួន​ស្រោប​ដោយ​កញ្ចក់ Glossy Glass រលោង​ជាមួយ​ស៊ុម​ផ្លា​ស្ទីក​ជុំវិញ កម្រាស់​ស្តើង 8.9mm និង​ទំងន់ 181 ក្រាម​តែប៉ុណ្ណោះ​។ Redmi 10 ក៏បាន​ផ្តល់នូវ​ជម្រើស​ពណ៌​ដល់​ទៅ​៣​ពណ៌​គឺ ប្រផេះ ស និង​ទឹកសមុទ្រ សាក​សម​នឹង​យក ទៅតាម​ខ្លួន​គ្រប់​កាលៈទេសៈ​។

២.​ថាមពល​ថ្ម​ធំ សាក​លឿន កាន់​បានយូរ​

​សម្រាប់​ថាមពល​ថ្ម​ គឺមាន​ទំហំ 5,000mAh ទ្រទ្រង់​ការ​សាក​លឿន 18W តាមរយៈ​រន្ធ​ចម្លង USB-C និង​មាន​មុខងារ reverser charge កម្លាំង 9W សម្រាប់​សាក​ថ្ម​ទៅ ឲ្យ​ទូរសព្ទ​ផ្សេង​បាន តាម​ខ្សែ USB-C ថែម​ទៀតផង​។ ហើយ​អ្វីដែល​ពិសេស​គឺ Redmi 10 មានភ្ជាប់​មកជា​មួយ ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 22.5W នៅក្នុង​ប្រអប់​ស្រាប់​ផងដែរ​។

៣.​កាមេរ៉ា​ថត​បាន​ច្បាស់​

​កាមេរ៉ា​ក្រោយ​របស់ Redmi 10 មាន​ចំនួន 4 គ្រាប់​ភ្ជាប់​ដោយ​សែន​ស័​រគោល​ទំហំ 50MP aperture f/1.8 ស្ថិតនៅ​ខាងលើ​គេ​រំលេច​ ដោយ​ផ្ទៃ​ស៊ុម​ពណ៌​ទឹកប្រាក់​រួមជាមួយ​សែន​ស័​រ Ultra-wide angle ទំហំ 8MP ហើយ​និង​សែន​ស័​រ Macro និង Depth Sensor មាន​ទំហំ 2MP ដូចគ្នា​។ ហើយ​សម្រាប់​កាមេរ៉ា​សែ​ល​ហ្វី​ក្នុង​លែ​ន​ទំ​លុះ​អេក្រង់​មាន​ទំហំ 8MP​។

៤.​កម្លាំង​ម៉ាស៊ីន​ខ្លាំង​

Redmi 10 គឺជា​ស្មា​ត​ហ្វូ​ន​កម្រិត​មធ្យម ​ដែល​បំពាក់​នូវ​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio G88​។ បន្ទះ​ឈី​ប​ជំនាន់​ថ្មី​នេះ​ភ្ជាប់ ដោយ​អង្គ CPU កម្រិត Octa-core រត់​លើ​ប្រព័ន្ធ Cortex-A75 ល្បឿន 2.0GHz ភ្ជាប់​ជាមួយ​រ៉េ​ម ទំហំ 4GB និង 6GB ជាមួយ​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ចាប់ពី 64GB ដល់ 128GB​។ ស្មា​ត​ហ្វូ​ន​ស៊េរី ថ្មី​មួយ​នេះ​ប្រតិបត្តិ​ការណ៍​ដោយ Android 11 និង​ស្រោប​ដោយ MIUI12.5​។

៥.​ប្រព័ន្ធ​សំឡេង​លឺ​ច្បាស់​ល្អ​

Redmi 10 បំពាក់​នូវ​ប្រព័ន្ធ Speaker ដល់​ទៅ​ពីរ​គ្រាប់ និង​មាន​រន្ធ​ដោត​កាស 3.5mm មួយ​ផងដែរ ដែល​អាច​ផ្តល់ជូន​នូវ​សំឡេង​ពិ​រោះ​រណ្ដំ។

៦.​ផ្តល់​ការភ្ជាប់​ទំនាក់ទំនង​ដ៏​ងាយស្រួល​

​ស្មា​ត​ហ្វូ​ន​នេះ​ អាច​ប្រើ​ស៊ីម​បាន​ពីរ ប្រព័ន្ធ​សេវា​ខ្លាំង និង​មាន​មុខងារ​ពិសេស IR Blaster ដែល​អាច​បញ្ជា​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ជំនួស​តេ​ឡេ​បាន​។

៧. ប្រព័ន្ធ​សុវត្ថិភាព​

Redmi 10 ភ្ជាប់​មក​នូវ​ប្រព័ន្ធ​ស្កេ​ន​ក្រយៅ​ដៃ​ដោះ​សោ​សុវត្ថិភាព ​ដែល​ស្ថិតនៅលើ​នៅលើ​ប៊ូ​តុង​បិទ​បើក​នៅ​គែម​ខាងស្តាំ​នៃ​ទូរសព្ទ​ព្រមទាំង ​អាច​ដោះ​សោរ​ដោយ​ស្កែ​ន​មុខ​ផងដែរ​។

៨.​គុណភាព​អេក្រង់​

Redmi 10 បំពាក់​អេក្រង់ IPS LCD កម្រិត 90Hz ទំហំ 6.5 អ៊ី​ញ កម្រិត​បង្ហាញ Full HD+ លើ​ខ្នាត Aspect ratio 20:9 និង​មាន​កម្រិត​ដង់ស៊ីតេ​ភាពច្បាស់ 405ppi​។

៩. តម្លៃ​សមរម្យ​

​បើទោះបីជា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ ក៏ពិតមែន​តែ​សម្រាប់​តម្លៃ​ គឺ​ត្រឹមតែ $159 សម្រាប់​ទំហំ RAM 4GB និង​មេម៉ូរី 64GB និង​ជម្រើស​មួយទៀត RAM 6GB ជាមួយ​មេម៉ូរី​ដល់​ទៅ 128GB តម្លៃ​ត្រឹមតែ $189 ប៉ុណ្ណោះ​។

១០. ផ្ដល់ជូន​ប័ណ្ណធានា​រហូតដល់​១៨​ខែ ឬ​១​ឆ្នាំកន្លះ​

​នេះ​ក៏​ជា​ភាព​ទាក់ទាញ​មួយ​ដែល​មិនអាច​ប្រកែក​បាន រាល់​ការ​ជាវ​ទូរ​សព្ទ​ឆ្លាត​វៃ​ស៊េរី​ថ្មី Redmi 10 នឹង​ទទួលបាន​ប័ណ្ណធានា​រហូតដល់​១៨​ខែ ឬ​១​ឆ្នាំកន្លះ​ពី​ក្រុមហ៊ុន Xiaomi ផ្ទាល់​តែម្ដង​។

​ឥឡូវនេះ Redmi 10 មាន​លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​ហើយ​! លោកអ្នក​អាច​ស្វែងរក​ទិញ​បាន​នៅតាម​បណ្តារ Xiaomi Store ដៃគូរ​សហការ​អន​ឡាញ និង​ហាង​លក់​ទូរសព្ទ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​! ជាមួយនឹង​ការ​ប័ណ្ណធានា​១៨​ខែ ថែម​ជូន​ស៊ីម​កាត​ស្មា​ត​លេខ​ពិសេស និង​គម្រោង​ស្មា​ត​ធំ​ហ្មង​១២​សប្តាហ៍​! នៅចាំ​អី​ទៀត​! ទៅ​ហាង​លក់​ទូរស័ព្ទ​ដែល​នៅ​ជិត​លោកអ្នក​ឥឡូវនេះ​ដើម្បី​ធ្វើជា​ម្ចាស់​របស់ Redmi 10!

​បន្ថែម​ពីនេះ​ទៅទៀត Xiaomi ក៏បាន​ដាក់​សម្ពោធ​ឧបករណ៍​ឆ្លាត​វៃ​ស៊េរី​ថ្មី​បី​ប្រភេទ ​គឺ​កា​សឥត​ខ្សែ Redmi Buds 3 Pro តម្លៃ $65 , កាមេរ៉ា​សុវត្ថិភាព​ឆ្លាត​វៃ​ឥត​ខ្សែ Mi Wireless Outdoor Security Camera 1080p តម្លៃ $85 និង Mi Router AX9000 តម្លៃ $239 ជា Tri-Band Wifi 6 Router ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងអស់គ្នា​ជាពិសេស Gamers​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​តាមដាន​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Xiaomi Cambodia៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services