គាំង៦ម៉ោងយប់មិញ Facebook ខាតចំណូល ៦០ លានដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

គាំង៦ម៉ោងយប់មិញ Facebook ខាតចំណូល ៦០ លានដុល្លារ

បានផុស

នៅ

ការគាំងជាលក្ខណៈទ្រង់ទ្រាយធំរបស់ Facebook ត្រូវបានគេរាយការណ៍ថា បានទទួលរងការខាតបង់យ៉ាងខ្លាំងសម្រាប់បណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រ Fortune និង Snopes បានប៉ាន់ស្មានថា បណ្តាញសង្គមធំបំផុតរបស់ពិភពលោកមួយនេះ បានបាត់បង់ប្រាក់ចំណូលយ៉ាងតិច ៦០ លានដុល្លារ ចាប់តាំងពីកម្មវិធីរបស់ខ្លួនរួមទាំង Instagram និង WhatsApp ផងដែរបានជាប់គាំងកាលពីយប់មិញ។

Facebook's revenues in 2017 exceeded billion | Newsfeed.org

Facebook ត្រូវបានគេដឹងថា រកចំណូលបានប្រហែល ៣១៩.៦ លានដុល្លារក្នុងមួយថ្ងៃ, ១៣.៣ លានដុល្លារក្នុងមួយម៉ោង, ២២០,០០០ ដុល្លារក្នុងមួយនាទីនិង ៣,៧០០ដុល្លារក្នុងមួយវិនាទី។

ការប៉ាន់ស្មាននេះ បានគូសបញ្ជាក់ពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីការជាប់គាំង លើអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ Facebook។

ការបាត់បង់ប្រាក់ចំណូលមិនមែនជាបញ្ហាហិរញ្ញវត្ថុតែមួយដែល Facebook បានជួបប្រទះកាលពីថ្ងៃចន្ទនោះទេ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុននេះ ក៏បានធ្លាក់ចុះជិត ៥ ភាគរយ មកត្រឹម ៣២៦.២៣ ដុល្លារក្នុងមួយហ៊ុនផងដែរ។

កម្មវិធីនិងសេវាកម្មរបស់ Facebook រួមទាំង Instagram និង WhatsApp ផងដែរ បានដំណើរការឡើងវិញហើយ បន្ទាប់ពីគាំងរយៈពេល៦ម៉ោង។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ Facebook លោក Mike Schroepfer

វេទិកានេះ បានគាំងកាលពីយប់ថ្ងៃចន្ទ ដោយអ្នកប្រើប្រាស់ មិនអាចផ្ញើឬទទួលសារឬមើលឃើញអ្វីថ្មីៗនៅលើឧបករណ៍របស់ពួកគេបានទេ។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ Facebook លោក Mike Schroepfer បានបញ្ជាក់ថា ការដាច់នេះគឺបណ្តាលមកពី បញ្ហា Network (បណ្តាញ) ហើយលោកនិយាយថា “សេវាកម្ម Facebook វិលត្រលប់មកវិញហើយឥឡូវនេះ វាអាចចំណាយពេលខ្លះដើម្បីត្រលប់មកប្រក្រតី ១០០ភាគរយ ចំពោះរាល់អាជីវកម្មខ្នាតតូចនិងធំ។ គ្រួសារនិងបុគ្គលដែលពឹងផ្អែកលើពួកយើង ខ្ញុំសុំទោស”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNET

ចុចអាន៖ នេះមូលហេតុ Facebook, Instagram និង WhatsApp គាំង ៦ម៉ោង យប់មិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services