Connect with us

បច្ចេកវិទ្យា

Facebook​ រង​បណ្តឹង​ជាប្រាក់​៣.២​ប៊ីលាន​ដុល្លារ​នៅអង់គ្លេស

បានផុស

នៅ

បណ្តាញ​ទំនាក់​ទំនង​សង្គម​យក្ស Facebook ដែល​ឥឡូវ​ឈ្មោះ Meta រង​ពាក្យ​បណ្តឹង​​​ជា​​ប្រាក់​៣.២​ប៊ីលាន​ដុល្លារ​អាមេរិក​នៅ​ចក្រភព​អង់គ្លេស​ជុំ​វិញ​បទ​ចោទ​ប្រកាន់​​បំពាន​លើ​ការ​ត្រួត​ត្រា​ទី​ផ្សាររបស់​ខ្លួន​​ដែល​ប្រមូល​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​៤៤​លាន​នាក់។

លោកស្រី Liza Lovdahl Gormsen ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​អាជ្ញាធរប្រតិបត្តិ​ហិរញ្ញវត្ថុ​អង់គ្លេស (FCA) ជា​អ្នក​ឃ្លាំមើល និង​សិក្សា​ផ្នែក​ច្បាប់​ប្រកួត​ប្រជែង​​បានឲ្យ​ដឹង​ថា លោក​ស្រី​បាន​កំពុង​​ដាក់​ពាក្យ​​បណ្តឹង​​​ក្នុង​នាម​ប្រជា​ជន​អង់គ្លេស​​​ប្រើ Facebook ពី​ឆ្នាំ​២០១៥​ដល់​២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យ​បណ្តឹង​​ដែល​បាន​ដាក់​ទៅ​តុលាការ​ឧទ្ទរណ៍​ប្រកួត​ប្រជែង​នៅ​ទី​ក្រុងឡុងដ៍​បាន​ចោទ​ប្រកាន់ Facebook ពី​បទ​ប្រមូល​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​ដាក់​លក្ខន្តិកៈ​​អយុត្តិធម៌​​ក្នុង​ការ​ទាម​ទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្តល់​​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​ប្រើ។

ក្រុម​ហ៊ុនផ្នែក​ច្បាប់ Quinn Emanuel Urquhart & Sullivan បាន​ជូន​ដំណឹង​ដល់ Facebook អំពីពាក្យ​បណ្តឹង​នេះ។

Facebook បាន​និយាយ​ថា មនុស្ស​ប្រើ​សេវារបស់​ខ្លួន​ដោយ​សារ​វា​មាន​តម្លៃ​សម្រាប់​ពួក​គាត់ ហើយ​«ពួក​គេគ្រប់​គ្រង​ប្រកប​ដោយ​អត្ថន័យ​នៃ​អ្វី​ដែល​ជា​ព័ត៌មាន​ពួក​គេ​ចែក​រំលែក​នៅ​ក្នុង​ទម្រង់របស់ Meta»។

ពាក្យបណ្តឹង​នេះ​បាន​កើត​ឡើង​ប៉ុន្មាន បន្ទាប់​ពី Facebook បាន​ចាញ់​​​ក្តី​​ពី​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ (FTC) ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​ពី​រដ្ឋាភិបាល​អាមេរិក​ប្រឆាំង​លើ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​​នេះ​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​ដោះ​ស្រាយ​អំណាច​ទី​ផ្សារឲ្យ​ទូលំទូលាយ​របស់ Big Tech។

លោក​ស្រី Lovdahl Gornsen មាន​ប្រសាសន៍​ថា ៖«ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​ Facebook បាន​ក្លាយ​ជា​បណ្តាញ​ទំនាក់​ទំនង​ពេញ​និយម​​ជាង​គេ​នៅ​ចក្រភព​អង់គ្លេស​ដែល​យើង​អាច​ទំនាក់ទំនង​ជា​មួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​បាន»។

«ប៉ុន្តែមាន​ផ្នែក​ងងឹត​​មួយ​ចំពោះ Facebook។ វា​បាន​បំពាន​លើ​ការ​ត្រួត​ត្រា​ទីផ្សាររបស់​ខ្លួន​ដោយ​ដាក់​លក្ខន្តិកៈ​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​អង់គ្លេសសាមញ្ញ ផ្តល់​អំណាច​ឲ្យ​វា​ទាញ​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ»។

លោក​ស្រី Lovdahl Gormsen បាន​ចោទ​ប្រកាន់ Facebook ពី​បទ​ប្រមូល​ទិន្នន័យ​នៅ​ក្នុងទម្រង់​របស់​ខ្លួន និង​តាម​មុខងារ​​ដូច​ជា Facebook Pixel ជា​ដើម​ដែល​អនុញ្ញាត​ឲ្យ​វា​បង្កើត​«រូប​ភាព​មើល​ឃើញ​ទាំង​អស់»​នៃ​ការ​ប្រើ​ប្រាស់​អ៉ីនធឺណេត និង​​បង្កើត​ទម្រង់​ទិន្នន័យ​ដ៏មាន​តម្លៃ​ និង​​ស៊ី​ជម្រៅ​របស់​អ្នកប្រើប្រាស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៨ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម