Connect with us

បច្ចេកវិទ្យា

ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ realme ឈ្នះពានរង្វាន់ “ក្រុមហ៊ុនច្នៃប្រឌិតល្អបំផុតទាំង ៥០ របស់ចិនឆ្នាំ ២០២០”

បានផុស

នៅ

កាលពីថ្មីៗនេះ realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេ បានជាប់ជាជម្រើសរបស់ជាក្រុមហ៊ុន《Fast Company》ដែលជាសារព័ត៌មានហិរញ្ញវត្ថុ​​ និង​ពាណិជ្ជកម្មដ៏ល្បីនៅអាមេរិក ដោយជាប់ជា “ក្រុមហ៊ុនកំពូលទាំង ៥០ ដែលមានគំនិតច្នៃប្រឌិតល្អ បំផុតរបស់ប្រទេសចិនក្នុងឆ្នាំ ២០២០” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

realme ដែលទើបបង្កើតឡើងក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ​ ដោយផ្អែកទៅលើសមត្ថភាពខ្ពស់ ការរចនាពេញនិយមដែលបានបង្កើតឡើងរវាងអ្នកប្រើប្រាស់វ័យក្មេង បានជាប់ក្នុងចំណាត់ថ្នាក់ទី ៧ ជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនជាងគេ រហូតដល់ ៥០ លានគ្រឿងត្រឹមរយៈពេល ៩ ត្រីមាស ក្លាយជាម៉ាកស្មាតហ្វូនលេខមួយក្នុងពិភពលោកដែលមានការរីកចម្រើនលឿន និងក្លាយជាម៉ាកស្មាតហ្វូនពេញនិយមមួយ។ រីឯយុទ្ធសាស្ត្រ “ស្មាតហ្វូន+AIoT” អាចនឹងបង្កើតបានជាការរស់នៅបែបឆ្លាតវៃដល់យុវវ័យជុំវិញពិភពលោក ។ សម្រាប់លទ្ធផលនេះដែរ មានន័យថា realme នៅក្នុងមួយឆ្នាំកន្លងទៅនេះបានអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត​ ដែលត្រូវបានទទួលស្គាល់ដោយស្ថានប័នពាណិជ្ជកម្មអន្តរជាតិ​ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

《Fast Company》គឺជាសារព័ត៌មានមួយដែលល្បីឈ្មោះលើពិភពលោក ក្នុងចំណោមសារព័ត៌មានហិរញ្ញវត្ថុនិងពាណិជ្ជកម្មដែលល្បីៗទាំង ៣ រួមមាន 《Fortune》និង《Business Weekly》និងជាសារព័ត៌មានមួយដែលផ្តោតលើការការច្នៃប្រឌិតនិងការបង្កើតថ្មី។ ចាប់ពីឆ្នាំ២០១៤《Fast Company》​ ដែលតំណាងឲ្យក្រុមហ៊ុន នៃការបង្កើត​ថ្មីជុំវិញ​ពិភពលោក ដោយជាប់ជា “Best Innovative Company: MIC” ហើយចូលទៅក្នុងប្រទេសចិន ប្តេជ្ញាចិត្តក្នុងការស្វែងរកការប្រកួតប្រជែងថ្មី និងតម្លៃវិនិយោគដែលប្រកបដោយភាព ច្នៃប្រឌិត នៅប្រទេសចិន។ ដោយសារតែកម្មសិទ្ធិ​ និងតម្លៃនៃឯកសារយោង​ ទើបបញ្ជីនេះត្រូវបានគេទទួលស្គាល់ហើយជាតម្លៃនៃអាជីវកម្មនិងការវិនិយោគ។ មុននេះដែរ​ សហគ្រាសល្បីៗជាច្រើននៅប្រទេសចិនដូចជា Tencent 、DJI និង​ Alibaba ជាដើមសុទ្ធតែធ្លាប់បានជាប់ជម្រើសពីមុន នៅក្នុងឆ្នាំ ២០២០ ដែលមានការរាតត្បាតជំងឺឆ្លងនិងសេដ្ឋកិច្ចជុំវិញពិភពលោកកំពុងមានការធ្លាក់ចុះខ្លាំងនោះ《Fast Company》លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសក៏ខុសគ្នាដែរនៅពេលនេះ៖ វាមិនត្រឹមតែអាចបន្តរីកចម្រើនក្នុងពេលល្អប៉ុណ្ណោះទេ​ តែថែមទាំងរក្សា​ យូរអង្វែង ​និងរឹងមាំ​​ ក្នុងការអនុវត្ត “ ការច្នៃប្រឌិត” ក្នុងន័យមួយផ្សេងទៀតពោលគឺ សម្របខ្លួនទៅនឹងស្ថានភាព និងផ្លាស់ប្តូរ ជាមួយភាពល្អប្រសើរ។ រីឯrealme ក្នុងនាមជាម៉ាកវ័យក្មេងមួយ ដែលគោរពតាមស្មារតីនៃម៉ាកផលិតផល “ហ៊ានឆ្ពោះទៅមុខ” បន្តរីកចម្រើនលូតលាស់ ក្លាយជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនបំផុតរហូតដល់ ៥០ លានគ្រឿងជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនពេញនិយមមួយ។

លោក Sky Li ដែលជា CEO និងជាអ្នកបង្កើត realme បានបង្ហាញថា “ការបង្កើតថ្មីមានពីរជម្រើស : ទី១គឺ បច្ចេកវិទ្យានិងការស្រាវជ្រាវបង្កើតថ្មី ​ដែលមានគំនិតច្នៃប្រឌិតថ្មីៗ  ហើយមួយវិញទៀតគឺការជ្រើសរើសកាត់បន្ថយដើមទុននៃបច្ចេកវិទ្យសម្រេចនិងពាក់កណ្តាលសម្រេច និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ហើយ realme ក៏បានជ្រើសយកនូវជម្រើសទី២នេះ ”

ការតាំងចិត្តរបស់ realme គឺផ្តល់នូវស្មាតហ្វូននិងផលិតផល AIoT ដែលមានរួមទាំងគុណភាពខ្ពស់និងការរចនាទាន់សម័យបញ្ចូលគ្នាដល់អ្នកប្រើប្រាស់វ័យក្មេង​រាល់ផលិតផលនីមួយៗរបស់ realme មិនថាការរចនាខាងក្រៅ ឬក៏គ្រឿងបំពាក់សុទ្ធតែមានកម្រិតខ្ពស់ជាងស្មាតហ្វូនជួរតម្លៃដូចគ្នា។

ឧទាហរណ៍ដូចជាការផ្តោតទៅលើបច្ចេកវិទ្យាសាកថ្មលឿន realme បានសម្រេចនូវការយកបច្ចេកវិទ្យាសាកលឿនបំពាក់ទៅលើផលិតផលលំដាប់ថវិការហូតដល់លំដាប់ ​Flagship ដោយយកបច្ចេកវិទ្យាសាកលឿន 65W បំពាក់ទៅលើម៉ូឌែល Q2 Series ដែលមានខ្ទង់តម្លៃប្រហែល ១ ពាន់យេន ។ ជាមួយគ្នានេះដែរ realme គឺជាម៉ាកស្មាតហ្វូនដែលមានបំពាក់នូវបច្ចេកវិទ្យា 5G ដំបូងគេនៅក្នុងវិស័យស្មាតហ្វូន ថែមទាំងជាម៉ាកដំបូងគេមួយដែលដាក់បង្ហាញនូវ realme V3 ផលិតផល 5G ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន ។  realme ប្តេជ្ញានឹងធ្វើអោយអ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើនទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដែលថ្មីបំផុត ហើយនេះគឺជាស្មារតី “ហ៊ានឆ្ពោះទៅមុខ” របស់ realme ជាមួយគ្នានេះដែរ ក៏ជាបេសកកម្ម​របស់ realme ផងដែរ។

realme ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយម និងផ្តោតទៅលើការរចនាពេញនិយម បានចេញនូវផលិតផលដែលមានការរចនាពេញនិយមជាច្រើនម៉ូឌែល ដូចជា Master Edition ដែលមានការសហការជាមួយលោក Naoto Fukusawa ដែលជាអ្នករចនាម៉ូដលំដាប់អន្តរជាតិល្បីលើពិភពលោក ដែលមើលទៅប្លែកពីគេ និងរួមបញ្ចូលជាមួយនឹងការរចនាដែលបំផុសដោយការរស់នៅប្រចាំថ្ងៃ ធ្វើឲ្យយុវវ័យអាចទទួលបានបទពិសោធន៍នៃការរួមបញ្ចូលគ្នារវាងភាពស្អាតនិងការរចនាទាន់សម័យ។

realme X Master Edition-Onion

ការរចនានៃ “LOGO Design” របស់realme បានវាយបំបែកនូវការរចនាខាងក្រៅបែបប្រពៃណីពីមុន អាចបំពេញនូវតម្រូវការរបស់អតិថិជនវ័យក្មេងដែលហ៊ានលេង ហ៊ានក្លាយជាខ្លួនឯង ​​​។ realme X7 series dazzling color “C color” រួមបញ្ចូលគ្នាជាមួយនឹងការរចនា “DARE TO LEAP” នៅផ្នែកខាងក្រោយនៃស្មាតហ្វូន និងស្មារតី “ហ៊ាន” នៃម៉ាកផលិតផល គឺជាការគាំទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងការគោរពមួយដែលហ៊ានបង្ហាញពីខ្លួនឯងទៅយុវវ័យ ធ្វើឲ្យអ្នកប្រើប្រាស់ចាប់កាន់ស្មាតហ្វូនពេលណា មានអារម្មណ៍ថា វាមិនមែនត្រឹមតែជាម៉ាសុីនមួយនោះទេ វាគឺជាផលិតផល​មួយដែលមានភាពទាន់សម័យ ដែលសម្រាប់ផ្នែករចនាថ្វីដៃ realme នៅតែបន្តស្វែងរកបន្តទៀត នំាមុខគេក្នុងការប្រើប្រាស់ សមាសធាតុដែលមិនប៉ះពាល់បិរស្ថាន​ (environmentally-friendly)​ ហើយវាត្រូវបានប្រើប្រាស់តែលើទូរសព្ទលំដាប់កំពូលតែប៉ុណ្ណោះ ដូចជា realme Q2 Pro ។

បង្ហាញចេញនូវស្មារតីម៉ាកផលិតផលរបស់ realme ដែល “ហ៊ានឆ្ពោះទៅមុខ” និង “ហ៊ានបង្កើតថ្មី”។

realme X7 Pro

ដោយមានការរចនា លេចធ្លោមានភាពច្នៃប្រឌិត realme បានទទួលនូវពានរង្វាន់ German Design Award for Excellence in Product Design Award​ , Australian International Design Awards, Japan Good Design Award, Golden Point Design Award and many other top international design awards ជាច្រើន មិនត្រឹមតែទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់

បច្ចុប្បន្ននេះ realme ទើបបង្កើតបានរយៈពេល២ឆ្នាំ ក៏បានចូលទៅក្នុង ៥ ទ្វីបធំៗនិងទីផ្សារចំនួន ៦១ និងមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់កំពូលទី ៥ នៅក្នុងទីផ្សារចំនួន ១៣ នៅជុំវិញពិភពលោក។ ហើយ realme បានជាប់ក្នុងលំដាប់កំពូលទី៤ នៅក្នុងទីផ្សារជាច្រើននៅ អាសុីអាគ្នេយ៍ អូស្ត្រាលី និងឥណ្ឌា។ រីឯទីផ្សារក្នុងស្រុកវិញ នៅក្នុងកម្មវិធីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ realme បានជាប់ជាម៉ាកស្មាតហ្វូនលំដាប់កំពូលទី ៥ ហើយនៅកម្មវិធីថ្ងៃទី១២ ខែធ្នូ ក៏បានទទួលនូវលទ្ធផលដ៏គួរឲ្យកត់សម្គាល់ម្តងទៀត ដោយឈានដល់ជាប់ជាម៉ាកAndroidស្មាតហ្វូនលំដាប់កំពូលទី៣ បន្តរីកចម្រើនផ្ទុយនឹងនិន្នាការ ទទួលបាននូវពានរង្វាន់《2020 Emerging Brand》 និង《2020 products affecting the future Great100》ជាបន្តបន្ទាប់។

realme ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនកំពូលទាំង៥០ដែលមានគំនិតច្នៃប្រឌិតល្អបំផុតរបស់ប្រទេសចិនក្នុងឆ្នាំ២០២០

នៅក្នុងការជួបប្រទះជាមួយនឹងការប្រកួតប្រជែងកម្រិតខ្ពស់និងសម្ពាធជាខ្លាំង realme នៅតែបន្តប្រកាន់ខ្ជាប់នូវស្មារតី “ហ៊ាន” ហ៊ានឆ្ពោះទៅមុខ បន្តច្នៃប្រឌិតនូវរបស់ថ្មី នាំមកនូវភាពភ្ញាក់ផ្អើលដល់យុវវ័យ៕

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម