បច្ចេកវិទ្យា
អុីយ៉ាស់!! ហុងដា Scoopy ស៊េរីថ្មី មកលើកនេះកាន់តែឡូយ!!!!
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Hondaដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគំនិត “NEVER BEHIND TREND” ឆ្លុះបញ្ចាំងពីភាពទាក់ទាញ ទាន់សម័យ ស៊ីវិល័យ បច្ចេកវិទ្យាទំនើបកាលីបឈានមុខគេ មានពីរស៊េរី សម្រាប់ជម្រើស។

សម្រាប់អតិថិជនដែលពេញនិយមនូវការរចនាបែបស៊ីវិល័យស្រស់ឆើតឆាយ Honda SCOOPY ស៊េរី PRESTIGE ប្រាកដជាជម្រើសទី១ តែមថ្មីរចនាយ៉ាងសម្រិតសម្រាង ដោយបន្ទះមាស បង្កប់ដោយក្រឡាចំណិតពេជ្រ និងនិមិត្តសញ្ញា SCOOPY ផុស រួមបញ្ចូល ឆ្លុះបញ្ចាំងពីភាពប្រណិតឥតខ្ចោះ។ ជាមួយ ប្រភេទកង់ អត់ពោះវៀន ទំហំ14អ៊ិញ! ធ្វើដំណើរដោយភាពជឿជាក់បង្កើនភាពងាយស្រួលក្នុងការបើកបរ។

ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មីបន្ទាត់ឆ្នូតដ៏ UNIQUE របស់ CLUB12 ផ្សារភ្ជាប់នឹងបច្ចេកវិទ្យានិងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យពិសេស ទាក់ទាញគ្រប់ជ្រុងជ្រោយ និងស៊ីវិល័យឥតដែនកំណត់។ បំពាក់ជាមួយ Honda Smart key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។ ការរក្សាទំនាក់ទំនងគ្រប់ពេលវេលា ជាមួយ USB Type A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល។ ប្រអប់ដាក់ឥវ៉ាន់ខាងមុខ កាន់តែធំ សម្រួលដល់ការទុកសម្ភារះផ្សេងៗ។

នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០គីឡូម៉ែត្រ។

ជម្រើស៣ (បី) ពណ៌ដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ២ (ពីរ) ពណ៌មានដូចជា៖ ពណ៌ស នឹង ពណ៌ទឹកប្រាក់។
លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/kh/ACF110CBTP-2CA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ