Connect with us

បច្ចេកវិទ្យា

ប្រជុំ Laptop ល្អបំផុតនៅដើមឆ្នាំ២០២១

បានផុស

នៅ

ឧបករណ៍អេឡិចត្រូនិចជាផ្នែកមួយនៃការរស់នៅរបស់មនុស្សនាបច្ចុប្បន្ននេះ។ ឧបករណ៍​នេះមានសារៈសំខាន់ស្ទើរគ្រប់វិស័យការងារ ជា​ពិសេស​អ្នក​ដែល​ធ្វើការ​ផ្នែក​អេឡិចត្រូនិក​និង​បណ្ដាញ​សង្គម។ ផ្នែក​មួយ​នៃ​ឧបករណ៍​អេឡិចត្រូនិច​នោះ​គឺ កុំព្យូទ័រ។ កុំព្យូទ័រ​យួរដៃ ជា​ជម្រើស​របស់មនុស្សជាច្រើន ព្រោះ​វា​ងាយស្រួល​យកតាមខ្លួន។

ខាងក្រោម​នេះ ជា​ចំណាត់ថ្នាក់​កុំព្យូទ័រ​យួរ​ដៃ​ល្អ​បំផុត​នៅ​ដើម​ឆ្នាំ ២០២០នេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូដែល Dell XPS 13

XPS 13 ជាជម្រើសកំពូលសម្រាប់អ្នកដែលកំពុងស្វែងរកមុខងារពិសេសនិងថ្មកាន់បានយូរ។ វា​មាន​តួតូច និងទំហំអេក្រង់ទំហំ ១៣.៣ អ៊ីញ។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Dell ក៏​បាន​កែសម្រួល​កាមេរ៉ា​ឲ្យវិលពីលើអេក្រង់វិញផងដែរ។

ម៉ូឌែលនេះមានតម្លៃ ២ ៤៩៩ ដុល្លារនៅលើ Amazon

ម៉ូឌែល HP Spectre x360 13 ចុងឆ្នាំ ២០១៩

ក្រុមហ៊ុន HP មាន​ភាព​លេចធ្លោ​ជាង​គេ​លើ​តម្លៃ​ខ្ពស់ និង​មុខងារ 2-in-1។  វា​ដំណើរការ​លើ CPU Intel ជំនាន់ទី ១០ ដ៏​អស្ចារ្យ​និង​ចុងក្រោយ​បំផុត x360 តូចជាង តែ​នៅ​រក្សា​សមត្ថភាព​ដដែល។ មុខងារ​ថ្មី​ដូចជា​ប៊ូតុងបិទ​សំឡេង​រហ័ស​ភ្ជាប់​ជាមួយ​លក្ខណៈ​ពិសេស​ឯកជនភាព និង​សន្តិសុខ​ផ្សេងទៀតដូចជាម៉ាស៊ីនថត IR និង​ឧបករណ៍​អានស្នាមម្រាមដៃ ហើយ​ប្តូរ​ទៅ​បិទដំណើរកាមេរ៉ា​របស់វាដោយខ្លួនឯង។ លើស​ពី​នេះ​ទៅ​ទៀត​វា​អាចប្រើបានជាមួយប្រព័ន្ធ 4G LTE ឥតខ្សែ ដូច្នេះ​អ្នក​អាច​បំពេញ​ការងា​ររបស់អ្នកបានគ្រប់ទីកន្លែងនិងគ្រប់ពេលដែលអ្នកចង់បាន។

ម៉ូឌែលនេះមានតម្លៃ ១​ ១០០ ដុល្លារនៅលើ Amazon

ម៉ូឌែល Microsoft Surface Pro 6

Surface Pro នៅតែជាជម្រើសត្រឹមត្រូវ ប្រសិនបើអ្នកកំពុងស្វែងរកកុំព្យូទ័រដែលមានមុខងារទ្វេដង។ កុំព្យូទ័រយួរដៃដ៏មានអានុភាពទនេះមានបំពាក់ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ៨ និងថាមពលថ្មបានយូរ។ ថ្មីៗនេះក្រុមហ៊ុន Microsoft បានប្រកាសអំពីការធ្វើបច្ចុប្បន្នភាពនៃ Pro 7 ស្របពេលនេះដែរគេរំពឹងថា Surface Pro 6 នឹងត្រូវបានចបញ្ចុះតម្លៃទាបជាពិសេសជាមួយនឹងក្ដារចុចនិងប៊ិចល្អបំផុតរបស់វា។

ម៉ូឌែលនេះមានតម្លៃ ៥៥៩ ដុល្លារនៅលើ Amazon

ម៉ូឌែល Apple MacBook Pro

MacBook Pro និង MacOS ជាការរួមបញ្ចូលគ្នានូវមុខងារអតិបរិមាពីសមាសធាតុនានា ដែលផ្តល់ថាមពលថ្មខ្លាំង និងអេក្រង់គុណភាពខ្ពស់។ វាមានអេក្រង់ទំហំ ១៥ អ៊ីញ និងអង្គផ្ទុកទិន្នន័យទំហំ ២៥៦ GB ប្រភេទ SSD ។

ម៉ូឌែលនេះមានតម្លៃ ២ ០១៩ ដុល្លារនៅលើ Amazon

ម៉ូឌែល Razer Blade 15 Advanced

ប្រសិនបើអ្នកស្វែងរក Laptop ដែលមានលំដាប់ខ្ពស់ Razer Blade ជាកុំព្យូទ័រយួរដៃដ៏អស្ចារ្យសម្រាប់ ការងារច្នៃប្រឌិតនិងការលេង Game ។ ម៉ូឌែលនេះសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្ត Laptop មានរូបរាងស្ដើង និងអ្នកស្រឡាញ់ពណ៌ខ្មៅ។ អ្នកក៏អាចទទួលបាននូវអេក្រង់ប្រភេទ Adobe RGB ដែលត្រូវបានក្រិតតាមខ្នាត 4K OLED និង GeForce RTX 2070 ពីម៉ូឌែលនេះផងដែរ ។

ម៉ូឌែលនេះមានតម្លៃ ២ ៤០០​ ដុល្លារនៅលើ Amazon

ម៉ូឌែល Apple MacBook Air

Apple MacBook Air ជាកុំព្យូទ័រយួរដៃ MacOS សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ The Air ត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីដើមឆ្នាំនេះ ជាមួយនឹងការបង្ហាញ True Tone របស់ក្រុមហ៊ុន Apple ម៉ាស៊ីនដំណើរការថ្មីនិងទម្លាក់តម្លៃចុះ ១០០ ដុល្លារ។ The Air នៅតែជាកុំព្យូទ័រយួរដៃល្អបំផុតមួយដែលអាចប្រើថ្មបានយូរ ដំណើរការល្អ និងការរចនាប្រណិត។

ម៉ូឌែលនេះមានតម្លៃ ៩៣០ ដុល្លារនៅលើ Amazon

ម៉ូឌែល Acer Predator Triton 500

Acer Predator Triton 500 ល្អបំផុតសម្រាប់អ្នកចូលចិត្តការលេង Game ដែលវាមានថាមពល Core i Processor ក្នុងកញ្ចប់តូចនិងស្រាល។ ក្តារចុចរត់បានលឿននិងលឺខ្លាំង ប៉ុន្តែវាក៏ឆាប់អស់ថ្មផងដែរ។ ប្រសិនបើអ្នកត្រូវការក្រាហ្វិកអតិបរមានិងដំណើរការ CPU នៅក្នុងកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លួនបាន នោះម៉ូឌែលនេះគឺជាជម្រើសដ៏ល្អ។

ម៉ូឌែលនេះមានតម្លៃ ២​ ៧៩៩ ដុល្លារនៅលើ Amazon

ម៉ូឌែល Asus Chromebook Flip C434

Asus Chromebook Flip C434 មានការរចនាអាលុយមីញ៉ូមច្រាស អេក្រង់ទំហំ ១៤ អ៊ីញ មានទំហំ RAM ទ្វេដង និងទំហំផ្ទុកទ្វេដងដូចជំនាន់មុនរបស់ខ្លួន ដោយបន្ថែមលើជម្រើសដំណើរការរបស់ Intel ដែលមានថាមពលខ្លាំងជាងមុន។

ម៉ូឌែលនេះមានតម្លៃ ៥៣០ ដុល្លារនៅលើ Amazon

ម៉ូឌែល Acer Aspire 5 ស៊េរី ២០១៩

Acer Aspire 5 មានរាងស្តើងហើយស្រាលដែលមានទំហំ ១៥.៦ អ៊ីញ។ ស៊េរីនេះមានការកំណត់រចនាសម្ព័ន្ធផ្សេងៗគ្នាដែលតម្លៃទាបបំផុតចាប់ពី ៤០០ ដុល្លារ ប៉ុន្តែអាចឡើងដល់ ៦៥០ ដុល្លារ ប្រសិនបើអ្នកចង់បានក្រាហ្វិចដែលមានកម្រិតខុសគ្នាសម្រាប់ការលេងហ្គេមនិងការបង្កើតមាតិកា។

ម៉ូឌែលនេះមានតម្លៃ ៤៧៨ ដុល្លារនៅលើ Amazon

ម៉ូឌែល Dell G5 15

G5 15 ជាមួយនឹងសមាមាត្រតម្លៃ មុខងារ គុណភាព និងការរចនាដ៏ល្អ។ វាជាប្រភេទកុំព្យូទ័រយួរដៃលេងហ្គេមស៊េរី G របស់ស៊េរី Dell មានតម្លៃថោកជាងម៉ូឌែល Alienware របស់ខ្លួន ប៉ុន្តែវានៅតែមានសមត្ថភាពអាចលេងវីដេអូ Game ចុងក្រោយបានងាយស្រួល។

ម៉ូឌែលនេះមានតម្លៃ ៩៦៦ ដុល្លារនៅលើ Amazon

ប្រែសម្រួល៖ សន្យា

ចុចអាន៖ឥណ្ឌា ស្នើ WhatsApp ឱ្យដកបទប្បញ្ញត្តិចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាមួយ​អ្នក​ប្រើ Facebook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម