ព័ត៌មានជាតិ
ស្វែងយល់ពីអនាគត នៃពិព័រណ៍រថយន្តភ្នំពេញ
CAS Event Management Co., Ltd មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសព័ត៌មានពីការសម្ពោធពិព័រណ៍រថយន្តភ្នំពេញ ដែលជាពិព័រណ៍រថយន្តឈានមុខគេមួយនៅកម្ពុជា។ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីរចនាបថ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត នៃយានយន្ត ដោយផ្តល់នូវបរិយាកាសដ៏រស់រវើក សម្រាប់អ្នកទស្សនាជាង ២០ ០០០ នាក់ ដែលរំពឹងថា នឹងចូលរួមនៅចុងខែមីនា ឆ្នាំ ២០២៤ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍រថយន្តភ្នំពេញ មិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់យុទ្ធសាស្ត្រមួយដែលមានគោលបំណងក្នុងការនាំមកនូវការរួមគ្នារវាងវិស័យយានយន្ត និងអ្នកប្រើប្រាស់។ ជាមួយនឹងទីផ្សាររថយន្តរបស់កម្ពុជាមានតម្លៃប្រមាណជាង ២ ពាន់លានដុល្លារ និងទទួលបានបទ ពិសោធន៍ពីអត្រាកំណើនប្រចាំឆ្នាំ ១១ភាគរយ ពីឆ្នាំ ២០១៨ ដល់ ២០២២ កម្មវិធីនេះផ្តល់នូវឱកាស ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកតាំងពិព័រណ៍ និងអ្នកឧបត្ថម្ភ ដើម្បីចូលរួមជាមួយទីផ្សារដែល កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

លោក Jason Broome នាយកប្រតិបត្តិ នៃ CAS Event Management Co., Ltd មានប្រសាសន៍ថា «កម្មវិធី តាំងពិព័រណ៍ររថយន្តភ្នំពេញ គឺមិនត្រឹមតែជាព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តប៉ុណ្ណោះទេ តែវាគឺជាចលនាឆ្ពោះទៅរកការច្នៃប្រឌិត និងឧត្តមភាពក្នុងវិស័យយានយន្ត។ ជាមួយនឹង វិនិយោគិន និងដៃគូដែលបានបង្កើតឡើងរួមមាន WonderPass, Wowee Advertising និង Stridec Worldwide ពួកយើងកំពុងរៀបចំវេទិកាសម្រាប់បទពិសោធន៍ដែលនឹងជំរុញឱ្យមានចំណង់ចំណូលចិត្តជំរុញអាជីវកម្ម និងបង្ហាញពីចំណុចកំពូលនៃអ្វីដែលអនាគត មានសម្រាប់វិស័យយានយន្តក្នុងប្រទេសកម្ពុជា»។

ពិព័រណ៍នេះសន្យាថា នឹងក្លាយជាមជ្ឈមណ្ឌលដែលមានប្រសិទ្ធភាព និងសកម្មសម្រាប់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗឈានមុខគេ ដែលមិនទាន់រាប់បញ្ចូលនូវវត្តមានបន្ថែមនៃអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តនោះទេ។ ព្រឹត្តិការណ៍នេះផ្តល់នូវទម្រង់ដ៏ស្អិតរមួតស្រដៀងនឹងការតាំងបង្ហាញរថយន្តដ៏ល្បីរបស់ប្រទេសសិង្ហបុរី និងទីក្រុងបាងកក។ វាជាឱកាសមួយសម្រាប់អ្នកដែលចូលចិត្តរថយន្ត និងអ្នកដែលមានបំណងក្នុងការទិញរថយន្តដើម្បីស្វែងយល់អំពីរថយន្ត ជាច្រើនប្រភេទក្នុងបរិយាកាសគ្មានសម្ពាធក្នុងការប្រៀបធៀបម៉ាកផ្សេងៗ និងបានឃើញ និន្នាការចុងក្រោយបំផុត រួមទាំងការកើនឡើងនៃយានយន្តអគ្គិសនី (Evs)។

ដើម្បីសម្រេចបាននូវគោលដៅទាក់ទាញអ្នកទស្សនាជាង ២០ ០០០ នាក់ យុទ្ធសាស្ត្រទីផ្សារ និង ការផ្សព្វផ្សាយសម្រាប់កម្មវិធីពិព័រណ៍រថយន្តភ្នំពេញ រួមមានការដាក់ចេញនូវសេចក្តីប្រកាសព័ត៌មានទម្រង់ឌីជីថលផ្ទាល់ខ្លួន ការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមគោលដៅ កិច្ចសហការឥទ្ធិពល ភាពជាដៃគូយុទ្ធសាស្ត្រ ការលក់ដោយផ្ទាល់ និងការធ្វើទីផ្សារមូលដ្ឋានទិន្នន័យ ដើម្បីធានាបាន ការចូលរួម និងការពាក់ព័ន្ធអតិបរមា។

លោក Jason Broome បានបន្ថែមថា «ពួកយើងកំពុងឈានទៅដល់យុគសម័យថ្មីនៅក្នុងវិស័យរថយន្តនៅកម្ពុជា»។ «ព្រឹត្តិការណ៍ពិព័រណ៍រថយន្តភ្នំពេញ គឺជាកន្លែងដែលរួមបញ្ចូលគ្នា នៃអនាគតវិស័យយានយន្ត រួមជាមួយនឹងឱកាស នៃការច្នៃប្រឌិត និងការរីកចម្រើន។ ពួកយើងសូមអញ្ជើញអ្នកតាំងពិព័រណ៍ អ្នកឧបត្ថម្ភ និងប្រព័ន្ធផ្សព្វផ្សាយនានា ឱ្យចូលរួមជាផ្នែកនៃព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ»។
ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រឹត្តិការណ៍នេះក៏នឹងរៀបចំសិក្ខាសាលា និងបទបង្ហាញភាពជាដៃគូជាមួយអង្គការសុវត្ថិភាពក្នុងមូលដ្ឋាន និងបង្ហាញពីទិដ្ឋភាពអប់រំដែលផ្តោតលើការលើកកម្ពស់ចំណេះដឹងរបស់សាធារណជនអំពីផលប៉ះពាល់នានាទៅលើបរិស្ថាន និងរបៀបដែលពួកគេអាចរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន។
សម្រាប់ព័ត៌មានបន្ថែមសូមមេត្តាចូលទៅកាន់គេហទំព័រ www.phnompenhautoshow.com
-ចុងបញ្ចប់ នៃការចេញផ្សាយ -អំពី CAS Event Management Co., Ltd គឺជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍អំពីរថយន្តឈានមុខ គេជាមួយស្ថាបនិកដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំ នៅក្នុងវិស័យរថយន្តនៅទូទាំងទីផ្សារទាំង១១។ ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅ អំពីក្រុមហ៊ុនផលិតរថយន្ត អ្នកចែកចាយ និងអ្នកទិញរថយន្ត CAS Event Management ត្រូវបានតម្រង់ទិសដល់ព្រឹត្តិការណ៍លំដាប់ពិភពលោកដែលជំរុញការច្នៃប្រឌិត ជំរុញកំណើនប្រកបដោយនិរន្តរភាព និងផ្តល់នូវទម្រង់សម្រាប់ការចែករំលែកចំណេះដឹងនៅក្នុងវិស័យរថយន្ត៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
លោក ម៉េងលាង ឆយ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម
+៨៥៥ ៩២ ៩០២ ០៨៣
Jason Broome នាយកប្រតិបត្តិ
+៨៥៥ ៧០ ៣៨៣ ៥៣៧

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ