Connect with us

បច្ចេកវិទ្យា

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​ចេញលក់​ជា​ផ្លូវការ​របស់ All-New Honda SCOOPY ស៊េរី​ថ្មី នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ សម្រាប់​ម៉ូ​ឌែ​ល SCOOPY កន្លងមក​តែងតែ​ទទួលបានការគាំទ្រ​ពី​សំណាក់​អតិថិជន​ជាច្រើន​ជំនាន់​រួចមកហើយ​ទៅលើ​គុណភាព ការ​រចនា និង​បច្ចេកវិទ្យា​ទាន់សម័យ។

កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ ក្រុមហ៊ុន អិន សុី អិ​ច បានរៀបចំ​ព្រឹត្តិការណ៍​សម្ពោធ ជា​ផ្លូវការ​នូវ​ម៉ូតូ All-New Honda SCOOPY ស៊េរី​ថ្មី ទាំងពីរ​ប្រភេទ​នោះ​គឺ ប្រភេទ PRESTIGE និង CLUB12 រចនា​ឡើង​ក្រោម​គោល​គំនិត THE NEW SHINE កាន់តែ​ឡូយ កាន់តែ​ស៊ីវិល័យ លើសពី​ម៉ូតូ​អូ​តូ ដែល​នាំ​អ្នក​ឈានទៅ​កាន់​យុគសម័យ​មួយ​ថ្មី ដែល​លេចធ្លោ​ក្នុងនាម​ជា​និមិត្តសញ្ញា​នៃ​ស្ទា​យ​ឥត​ដែន​កំណត់។

លោក ណា​អូ​អា​គិ អុិសុិកា​វា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អិន សុី អិ​ច បាន​មានប្រសាសន៍ថា ក្រុមហ៊ុន អិន សុី អិ​ច ហុងដា នឹង​បន្ត​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួន ដើម្បី​នាំមក​នូវ​ម៉ូតូ​អូ​តូ​ស៊េរី​ថ្មី ជាមួយ​នឹង​ការ​រចនា​បែប​ទំនើប​សក្ដិសម​គ្រប់​វ័យ តម្រូវឱ្យ​ស្របតាម​បរិបទ​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា។

ជាមួយនឹង​ឆន្ទៈ​ក្នុង​ការនាំយក​អ្វីដែល​ថ្មី និង​បំពេញតម្រូវការ​របស់​អតិថិជន​ក្នុងឆ្នាំនេះ Honda SCOOPY ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​លក្ខណៈពិសេស​មិន​ធ្លាប់មាន​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ទៅលើ​ការធានាបាន​នូវ​គុណភាព និង​ការ​ច្នៃប្រឌិត ដូចជា ​៖

•​ការ​រចនា​ដ៏​ល្អ​ហ្មត់​ហ្មង ជាមួយនឹង​ចង្កៀង​មុខ​មូល​ដ៏​លេចធ្លោ និង​រាង​តួអក្សរ​S ដែលជា​អត្តសញ្ញាណ​របស់ SCOOPY បាន​រចនា​ដោយ​រួមបញ្ចូល​គ្នា ជាមួយ​ស្ទា​យ​មិនចេះ​ជិនណាយ និង​ការអភិវឌ្ឍ​ថ្មី យ៉ាង​ល្អ​ដាច់​គេ។

•​ការ​រចនា​តែម និង​ពណ៌​សម្រាប់តែ​ប្រទេស​កម្ពុជា​ ៖ តែម​រចនា​ថ្មី​! ធ្វើឱ្យ​វា​កាន់តែ​មាន​ភាព​អស្ចារ្យ​ស៊ី​វិ​ល័យ និង​មាន​ពន្លឺ​ជាមួយនឹង​ការទាក់ទាញ​នៃ​ការ​រចនា​ថ្មី Golden Wave ដែលមាន​ផ្តល់ជូន​ពិសេស​សម្រាប់តែ Prestige ចេញពី​ក្រុមហ៊ុន អិន​សុីអិ​ច តែមួយ ប៉ុណ្ណោះ​!

•Honda SMARTKEY ធ្វើឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​ងាយស្រួល​ជាមួយនឹង​សោ Honda SMARTKEY ដែលជា​បច្ចេកវិទ្យា​ដ៏​ទំនើប​ទាន់​សម័យ។ ផ្តល់ជូន Honda SMART Key ចំនួន​០២​គ្រាប់ សម្រាប់តែ CLUB12 ចេញពី​ក្រុមហ៊ុន អិន​សុីអិ​ច ប៉ុណ្ណោះ។

•កាន់តែ​ស៊ី​វិ​ល័យ ជាមួយនឹង​កុងទ័រ FULL DIGITAL ទំនើប​បំផុត ទាន់សម័យ​ផ្តល់​ព័ត៌មាន​គ្រប់​មុខងារ​បាន​យ៉ាង​ងាយស្រួល​ក្នុងកំឡុងពេល​ការបើកបរ​។

•បច្ចេកវិទ្យា ​PGM-FI ផ្តល់នូវ​ដំណើរការ​ម៉ាស៊ីន​ល្អឥតខ្ចោះ សន្សំសំចៃ​ប្រេង​បាន​យ៉ាង​ល្អប្រសើរ និង ម៉ាស៊ីន​មាន​ពណ៌​ទឹកប្រាក់​សម្រាប់តែ​ម៉ូតូ Honda Scoopy Prestige និង​Honda Scoopy CLUB12 ចេញពី​ក្រុមហ៊ុន​តែប៉ុណ្ណោះ​។

•​ស្លាក​សញ្ញា​របស់ ក្រុមហ៊ុន អិន សុី អិ​ច ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ពី​ស្តង់ដារ​ចេញពី​រោងចក្រ អិន សុី អិ​ច ហុងដា ផ្ទាល់។

•​ស្លាក​សញ្ញា​សុវត្ថិភាព​៖ អនុលោម​ទៅតាម​បទប្បញ្ញត្តិ​ស្តង់ដារ​សុវត្ថិភាព​កម្ពុជា។ •​កុងតាក់​បើក​/​បិទ​ភ្លើង​៖ ដែល​អនុលោម​ទៅតាម​បទប្បញ្ញត្តិ​ស្តង់ដារ​សុវត្ថិភាព​កម្ពុជា និង​បំពាក់​ពី​រោងចក្រ​រួចជាស្រេច។

•​ការ​ធានា​ផ្លូវការ រយៈពេល២​ឆ្នាំ ឬ ២៤, ០០០ គីឡូ ដែល​អាចធ្វើ​ឱ្យ​អតិថិជន​គ្រប់រូប​ធ្វើដំណើរ​បាន​ដោយមាន​ទំនុក​ចិត្ត​ខ្ពស់។

ឆ្នាំនេះ​យើង​មាន​ជម្រើស​ពណ៌​ជាច្រើន​សម្រាប់​អតិថិជន​ជ្រើសរើស ,

•​សម្រាប់ Honda SCOOPY Prestige មាន ៣ ពណ៌​

•​និង Honda SCOOPY CLUB12 មាន ៤ ពណ៌

បន្ថែម​ពីលើ​មុខងារ​ពិសេសៗ​ដែល​បាន​ណែនាំ​ខាងលើ ក្រុមហ៊ុន​ក៏​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ទាំងអស់​ធ្វើការ​កក់​ទុក​មុន​នូវ All-New Honda SCOOPY នៅតាម​តំណាង​ចែកចាយ​ផ្លូវការ​ទូទាំងប្រទេស​កម្ពុជា។

ជាការ​ផ្តល់ជូន​ពិសេស​ដល់​អតិថិជន​ដែល​ធ្វើការ​កក់​ទុក​មុន លោក​អ្នកនឹង​ទទួលបាន​មួកសុវត្ថិភាព HONDA SCOOPY រចនា​ពិសេស​ចំនួន​១។

ការបើកទទួល​កក់ Honda SCOOPY របស់​យើង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០២៤ នេះ​តទៅ​, ដូច្នេះ​សូម​អតិថិជន​ទាំងអស់​មេត្តា​រួសរាន់ កុំ​ឱ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លងផុត ដោយ​មួក​សុវត្ថិភាព HONDA SCOOPY រចនា​ពិសេស​នេះ​មាន​ចំនួន​កំណត់។

សម្រាប់​ព័ត៌មាន​បន្ថែម៖ 010 922 922

Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 𝗣𝗿𝗲𝘀𝘁𝗶𝗴𝗲): https://www.ncxhonda.com/motorcycles/kh/ACF110CBT-5CA

Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 Club12): https://www.ncxhonda.com/motorcycles/kh/ACF110CBT-3CA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៥ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម