បច្ចេកវិទ្យា
៣ចំណុច! អ្នកជំនាញណែនាំឱ្យកត់សម្គាល់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះមានការបន្លំឈ្មោះអង្គភាពរដ្ឋ ដើម្បីឆបោក
លោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងជាអ្នកផលិតមាតិកា ណែនាំឱ្យសាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយមានគណនី Scam ប្រើឈ្មោះអង្គភាព ឬក្រុមហ៊ុនល្បីៗ ដើម្បីទាញយកព័ត៌មាន ក៏ដូចជាប្រមូលថវិកាពីពលរដ្ឋងាយរងគ្រោះក្នុងវិស័យបច្ចេកវិទ្យា។

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានលាតត្រដាងសកម្មភាពបោកបន្លំរបស់ជនខិលខូលមួយចំនួន ដែលបានប្រើឈ្មោះអង្គភាព ធ្វើការចែករំលែកព័ត៌មានដោយមានប្រើពាណិជ្ជកម្មផ្សេងៗ ក្នុងន័យជាប្រយោជន៍ផ្ទាល់ខ្លួន។

អាស្រ័យហេតុនេះ លោក ជី សុផាត ដាស់តឿនឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយតាម Facebook ដែលប្រើ Logo និងឈ្មោះ អគ្គស្នងការនគរបាលជាតិ ឬក្រុមហ៊ុននានា ដូចកំណត់សម្គាល់ខាងលើ ដែលមានផ្សព្វផ្សាយនូវការបញ្ចុះតម្លៃជាដើម។ល។ លោកថា នេះជាឧទាហរណ៍ជាក់ស្តែងនៃការបន្លំ (Scam) ដែលកំពុងប្រើឈ្មោះអង្គភាព និងក្រុមហ៊ុនល្បីៗ ដើម្បីទាញយកព័ត៌មាន និងលុយពីប្រជាពលរដ្ឋ។
ដូចនេះ លោក លី សុផាត ប្រាប់ ៣ចំណុច ឱ្យសាធារណជនអាចកត់សម្គាល់ និងជៀសវាងធ្លាក់ក្នុងអន្ទាក់ជនខិលខូច រួមមាន៖
១. ក្រសួង ឬអង្គភាពរដ្ឋមិនធ្វើការលក់ផលិតផលតាម Link ផ្សាយក្នុង Facebook Ads នោះទេ។
២. កុំចុច ឬត្រូវពិនិត្យប្រភពឱ្យបានច្បាស់ មុននឹងចុច Link ឬបញ្ចូលព័ត៌មានផ្ទាល់ខ្លួន។
៣. បើឃើញការផ្សាយដូចទម្រង់ដែលបានបង្ហាញ ដាច់ខាតកុំចែករំលែកតគ្នា ព្រោះដើម្បីការពារខ្លួនឯងផង និងអ្នកផ្សេងផង។

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


