Connect with us

ចរាចរណ៍

បុគ្គលិកប្រមូលសំរាមម្នាក់ជិះម៉ូតូបុករថយន្ដពីក្រោយស្លាប់ទាំងព្រឹក

បានផុស

នៅ

បុរសវ័យ៣០ឆ្នាំម្នាក់ដែលជាបុគ្គលិកប្រមូលសំរាម ត្រូវបានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តដែលកំពុងចតស្ងៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ប្រមូលសំរាម។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក សង់ឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-9973 បើកតាមបណ្តោយផ្លូវ ហាណូយ ធ្វេីដំណេីរក្នុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកខ្សាច់ថ្មមួយគ្រឿងកំពុងចតចោល នៅលេីផ្លូវពេញទំហឹង បណ្តាលឲ្យបុរសខាងលេីស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងយកម៉ូតូ ទៅរក្សាទុករងចាំសាច់ញ្ញាត្តិ មកយកត្រឡប់ទៅវិញ ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម