ចរាចរណ៍
ជិះម៉ូតូបញ្ច្រាសផ្លូវបុកម៉ូតូមួយគ្រឿងទៀតស្លាប់ភ្លាមៗ និងម្ខាងទៀតរងរបួសធ្ងន់
បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលបុកម៉ូតូគ្រឿងទៀតពេញទំហឹង ធ្វេីឲ្យភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចស្លាកក្រុមហ៊ុនធានារាប់រងអាយុជីវិត(AIA) ជិតនិងឃ្លាំងសាំងសូគីមុិច តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ង៉ែត គឹមលៀង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជិះម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1ID-1654 (ជិះបញ្ច្រាស់ផ្លូវ)។ ចំណែកអ្នករងបួសមិនស្គាល់អត្តសញ្ញាណនោះទេ បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IQ-1119។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញម៉ូតូម៉ាកស្កុបពីជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅចរាចរណ៍ ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ត្រង់ចំណុចកេីតហេតុ ក៏មានម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្កុបពីបោកផុងលលាដ៍ក្បាល និងបាក់ដៃ បាក់ជេីងជាច្រេីនកំណាត់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយ ។ ដោយឡែកសពត្រូវបានសមត្ថកិច្ច ធ្វេីកំណត់ហេតុរួចដឹកយកទៅតម្កល់ទុកនៅវត្តទួលអស់លោករងចាំប្រគល់ជូន សាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


