ចរាចរណ៍
មនុស្សប្រុសស្រី១៥នាក់របួសធ្ងន់និងស្រាល ខណៈរថយន្តដឹកទឹកដាច់កាឡេរ៉េបុករថយន្តដឹកស្វាយ
បាត់ដំបង ៖ រថយន្តដឹកទឹករបស់ឪពុកមា បានដាច់កាឡេរ៉េចង្កូតទៅបុករថយន្តដឹកស្វាយរបស់ក្មួយបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល១៥នាក់។

លោកស្វាយ សំអាត អធិការរងផ្នែកចរាចរណ៍ផ្លូវគោកស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តច្នៃម៉ាកកាម៉ារី និង រថយន្តម៉ាកនីសាន់របស់ឪពុកមា និងក្មួយនេះ បានកើតឡើងដោយចៃដន្យនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឋិតនៅត្រង់ចំណុចក្រុមទី១ក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

សាក្សីបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តធុនតូចខាងលើធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុរថយន្តដែលដឹកមនុស្សជាង១០នាក់ ក្នុងគោលបំណងទៅបេះផ្លែស្វាយ ក៏បានឈប់ចតដើម្បីបត់ជើងតូចស្រាប់តែភ្លាមៗរថយន្ត១គ្រឿងទៀតដែលដឹកទឹកសុទ្ធលក់បានដាច់កាឡេរួចហើយក៏រ៉េចង្កូតទៅបុករថយន្តដឹកមនុស្សច្រើនពេញទំហឹងបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរទាំងសងខាងសរុបចំនួន១៥នាក់ រងរបួសធ្ងន់និងស្រាលដោយក្នុងនោះរថយន្តដឹកមនុស្សទៅបេះស្វាយមានគ្នាចំនួន១៤នាក់ ចំណែករថយន្តដឹកទឹកលក់មានម្នាក់ជាអ្នកបើកបរ។

ប្រជាពលរដ្ឋជាសាក្សីដដែលបន្តថា ជនរងគ្រោះម្ចាស់រថយន្តច្នៃម៉ាកកាម៉ារីជាក្មួយមានឈ្មោះកុយ សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងខេត្តប៉ៃលិនរីឯម្ចាស់រថយន្តដឹកទឹកសុទ្ធត្រូវជាឪពុកមាមិនស្គាល់ឈ្មោះ ខណៈកើតហេតុភ្លាមៗត្រូវប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕
ដោយ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


