ចរាចរណ៍
មនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល នៅពេលរថយន្តចុះចំណោត ហើយដាច់ហ្វ្រាំង ក្រឡាប់
បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៣ នាក់ដែរ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ង នៅក្នុងចំណោមមនុស្សទាំង ៥ នាក់ ខណៈដែលពួកគេទាំងអស់កំពុងស្ថិតនៅលើរថយន្តដឹកឥដ្ឋ ១ គ្រឿង ហើយកំពុងធ្វើដំណើរចុះចំណោតភ្នំ និងស្ថិតនៅលើកំណាត់ផ្លូវកោងទៀត ស្រាប់តែហ្វ្រាំងរបស់រថយន្តលែងស្តាប់បញ្ជា ធ្វើអោយតួរថយន្តក្រឡាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ ៥៩ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលរថយន្តបង្កហេតុដោយខ្លួនឯងនេះម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ញ ០៤៧៤ ភព៣ បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយអ្នកបើកបរមានឈ្មោះ សួរ ម៉ៃ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិកោ ឃុំត្របាត ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សាក្សីនៅក្បែរទីតាំងកើតហេតុបាននិយាយថា រថយន្តនេះបានបើកបរចុះចំណោតភ្នំ ហើយពេលមកដល់ផ្លូវកោង ហ្វ្រាំងក៏លែងស៊ី ធ្វើឲ្យរថយន្តនេះក្រឡាប់ទៅម្ខាងផ្លូវសង្កត់មនុស្សដែលជាអ្នករួមដំណើរចំនួន ៤ នាក់ បង្កអោយរងរបួសធ្ងន់ ស្រាលពេញផ្លូវ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ៕
ដោយ ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


