Connect with us

ចរាចរណ៍

សង្វេគ​ណាស់​! យុវជន​ម្នាក់ ជិះ​ម៉ូតូ​លឿន​ដូច​ហោះ រេ​ចង្កូត ​ទៅបុក​រថយន្ត​​​ស្លាប់​ភ្លាមៗ

បានផុស

នៅ

រតនគិរី ៖ យុវជន​ម្នាក់ ជិះ​ម៉ូតូ​លឿន​ដូច​ហោះ រេ​ចង្កូត ត្រូវ​រថយន្ត​បុក​បណ្ដា​ល​ឲ្យ​ស្លាប់​ភ្លាមៗនៅនឹង​កន្លែង​កើតហេតុ ដោយសារ​ម៉ូតូ​និង​រថយន្ត​បាន​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើត​ឡើ​ង ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ ​រវាង​ម៉ូតូ​និង​រថយន្ត​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវ​ភូមិ​ប៉ា​អរ ឃុំ​ប៉ា​ត ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់ថា អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឈ្មោះ រ​ម៉ា​ម បឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ជនជាតិ​ចា​រ៉ា​យ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កា​តេ ឃុំ​លំ​ជ័រ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ហើយ​បាន​វ៉ា​រថយន្ត​១​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​ចូល​ផ្លូវ​របស់​រថយន្ត​ម្ខាង​ទៀត ម៉ាក NAVARA ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-8835 របស់​ឈ្មោះ ឃិន សុផល​ ភេទប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រីរាជការ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កា​តេ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បណ្ដាល​ឲ្យ​រថយន្ត​ខាងលើ​វាក់​អើ​ចាប់​ហ្វ្រាំង​​មិនទាន់ ក៏​បុក​ម៉ូតូ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ឆ្លងផ្លូវ​ខ្ទាត​ផ្លោង​ធ្លាក់​ពីលើ​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​នៅ​កន្លែង​កើតហេតុ​ភ្លាមៗ​តែម្តង​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ដាក់​ការ​សង្ស័យ​ថា ជន​បង្ក​( រ​ម៉ា​ម បឿន )​បើក​ម៉ូតូ​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​ស្រប​ទិស​គ្នា​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ហើយ ​បណ្ដាល​ឲ្យ​ចូល​ទៅ​ផ្លូវ​ខាងស្ដាំ​ដៃ​របស់​រថយន្ត ឃិន សុផល (​ជនរងគ្រោះ​)​តែម្ដង​ចំណែក​វត្ថុ​តាង ម៉ូតូ​និង​រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ា​តេ​យក​មក​រក្សាទុក​នៅ​កន្លែង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់។

ចំណែក​ជន​បង្ក ​ដែល​បើក​ម៉ូតូ​ចូល​រថយន្ត​រហូតដល់​បាត់បង់​ជីវិត​នោះ​ក្រុម​គ្រួសារ​បាន​យក​សាកសព​ទៅ​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​តាម​ប្រពៃណី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម