ចរាចរណ៍
បើករថយន្តដឹកប្រេងឥន្ធនៈធ្លាក់ប្រឡាយទឹកស្អុយ ហើយគេចខ្លួនបាត់
រថយន្តដឹកប្រេងឥន្ធនៈធុនធំមួយគ្រឿងបើករេចង្កូតធ្លាក់ចូលទៅក្នុងប្រលាយទឹកស្អុយ តែសំណាងល្អមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ ។
គ្រោះថ្នាក់នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាតលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង២៣ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តដឹកប្រេងឥន្ធនៈខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 4A-4368 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុខាងលើ រថយន្តស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយតែម្តងទៅ តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃណាម្នាក់ឡើយ ។

ក្នុងករណីគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះ គេនៅពុំទាន់ដឹងថា កកើតឡើងដោយសារតែរថយន្តខាងលើជួបនឹងឧបសគ្គអ្វី ឬជាការធ្វេសប្រហែសរបស់តៃកុងរថយន្តដោយកត្តាណាមួយនោះឡើយ ព្រោះក្រោយកើតហេតុនោះ បុរសជាអ្នកបើកបរបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ជុំវិញករណីនេះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានធ្វើការវាស់វែងតាមជំនាញឡើយ ព្រោះជាករណីបើកធ្លាក់ប្រឡាយដោយខ្លួនឯង មិនបានបណ្តាលឲ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ ឬប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នោះហើយសម្រេចទុករថយន្តនៅក្នុងប្រឡាយនោះចោលជាបណ្តោះអាសន្នសិន រងចាំម្ចាស់មកទទួលយកវិញដោយខ្លួនឯងនៅពេលក្រោយចុះ ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់