ចរាចរណ៍
បើកបររថយន្តកែច្នៃ វ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្ដាលក្រឡាប់ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
(ស្ទឹងត្រែង)៖ បុរសម្នាក់បើកបររថយន្តកែច្នៃដឹកអុស និងឪឡឹក ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យក្រឡាប់ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។ ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ពីន អារ៉ាវីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបកសិករ មានស្រុកកំណើត ភូមិរកាពោធ៍ប្រាំមួយ ឃុំរកាពោធិ៍ប្រាំមួយ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកអ្នករួមដំណើរជាមួយរថយន្តនោះ មានគ្នា៦នាក់ ម្នាក់ស្លាប់, ម្នាក់របួសធ្ងន់ និងអ្នកផ្សេងទៀតរងរបួសស្រាល។
សមត្ថកិច្ចចរាចរណ៍ បានបញ្ជាក់ថា រថយន្តដែលក្រឡាប់នេះ ជាប្រភេទរថយន្តកែច្នៃពណ៌ខៀវ លាយលឿង ដឹកអុស និងឪឡឹក បើកបរក្នុងទិសដៅពីកើតទៅលិច បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ ដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ នឹងបានពិនិត្យទៅលើកន្លែងកើតហេតុ ឃើញថារថយន្តបង្កដោយខ្លួនឯង សមត្ថកិច្ចបានធ្វើការបញ្ជូនរងជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ)៖ ងិន លីម




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់