Connect with us

ចរាចរណ៍

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តស៊េរីទំនេីបបេីកឆ្លងផ្លូវរងរបួសធ្ងន់

បានផុស

នៅ

បុរសម្នាក់បានរងរបួសបាក់ដងកាំបិតខាងឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុករថយន្តស៊េរីទំនេីបមួយគ្រឿងបេីកឆ្លងផ្លូវ កាលពីវេលាម៉ោង១២និង២០នាទីរំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២១ នៅចំណុចខាងជេីងស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់ បេីករថ​យន្ត ធ្វេីដំណេីរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកេីតឆ្ពោះមកផ្លូវព្រះនរោត្តម ខណះមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវព្រះនរោត្តម បំណងបត់ឆ្វេងទៅទិសខាងជេីង តែឆ្លងមិនទាន់ផុតផងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក PCX ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹង បណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសបាក់ដងកាំបិតម្ខាង ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុមានបងប្អូនជនរងគ្រោះចុះមកដល់ចំណុចកេីតហេតុនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកក៏ធ្វេីការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តចេញថ្លៃព្យាបាលចំនួន២២៥០ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម