ចរាចរណ៍
ងោកមួយភាំងជ្រុលបុករបាំងថ្មពុះចែកទ្រូង និងបង្គោលភ្លើងជ្រុលធ្លាក់ប្រឡាយ
តៃកុងរថយន្តដឹកចំណីត្រីអះអាងថា ខ្លួនពេលបើកបរងងុយដេកពេកងោកមួយភាំងទើបជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងរួចជ្រុលធ្លាក់ប្រឡាយនៅគីឡូលេខ៩ កាលពីវេលាម៉ោងប្រមាណ៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវ ជាតិលេខ៥ ត្រង់ចំណុចប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ៣B-២៥៨៧ និងមានកន្ទុយសណ្ដោងស្លាកលេខកំពង់ចាម៤A-០១១៤ បើកបរដោយឈ្មោះ ហេង សីហា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអន្លង់ក្រាយ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ចំណែកព្រូរួមដំណើរជាមួយ ឈ្មោះ សៀង ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយអាត់ ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

ប្រភពពីអ្នកបើកបរបន្តអោយដឹងថា មុនពេលកើតហេតុ គេបានបើករថយន្តដឹកចំណីត្រីមួយគ្រឿងធ្វើដំណើរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ នៅពេលមកដល់ចំណុចកើតហេតុខាងលើខ្លួនរាងងងុយគេង ងោកមួយភាំង បានរ៉េចង្កូតទៅឆ្វេងដៃ បុករបាំងថ្ម ខណ្ឌចែកទ្រូងផ្លូវបណ្តាលអោយបាក់៣កង់និងបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់ទ្រេត១ដើម។

ប្រភពឲ្យដឹងបន្តថា បន្ទាប់ពីគ្រោះថ្នាក់រថយន្ត នៅបន្តល្បឿនក៏បានជ្រុល ទៅធ្លាក់ប្រឡាយតែម្ដងបណ្ដាលអោយចំណីសត្វដាច់តង់គ្របធ្លាក់ចូលទៅក្នុងប្រឡាយ មួយចំនួន ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ព្រមទាំងព្រូបានលូនចេញ ដោយពុំបណ្តាលអោយរងរបួសឡើយ ។បន្ទាប់ពីគ្រោះថ្នាក់រហូតដល់ព្រឹកឡើង ទើបក្រុមហ៊ុនមកសាងទំនិញ និងស្ទួចយករថយន្តបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍នៃស្នងការរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណះ ៕
អត្ថបទ ៖ ឌីរៀ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


