រថយន្តសណ្តោងកុងតឺនរ័បុកអ្នករត់ម៉ូតូឌុបស្លាប់ម្នាក់នៅសង្កាត់ព្រែកថ្មី​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្តសណ្តោងកុងតឺនរ័បុកអ្នករត់ម៉ូតូឌុបស្លាប់ម្នាក់នៅសង្កាត់ព្រែកថ្មី​

បានផុស

នៅ

បុរស​ម្នាក់​ដែល​សាក្សី​អះអាងថា​ ជា​អ្នករត់ម៉ូតូឌុប​ត្រូវបាន​រថយន្ត​សណ្តោង​កុង​តឺ​ន​រ័​បុក​រួច​កិន​ស្លាប់​នៅ​និង​កន្លែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២(​ផ្លូវ​ថៃ​ហ្គឺ​រ​)​កែង​ចូល​វត្ត​គល់​ទទឹង​ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

យោងតាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ​កាលពី​វេ​ល​ម៉ោង​៩​និង​១៧​នាទី​យប់​ថ្ងៃទី​២៧​ ខែសីហា​នេះ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​រថយន្ត​សណ្តោង​កុង​តឺ​ន​រ័​ម៉ាក​នីសា​ន់​ក្បាល​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A6868​សណ្តោង​កន្ទុយ​ស្លាក​លេខ​ភ្នំពេញ​4A0825​បាន​បុក​ហើយ​កិន​ម៉ូតូ​ម៉ាក​សេ​១២៥ ព​ណ៌ខ្មៅ​សេរី​២០១៧​ពាក់​ស្លាក​លេខ​កណ្តាល​1V1362​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​និង​កន្លែង​។​ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​គេចខ្លួនបាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែងកើត​ហេតុ​។​

ក្នុងនោះ លោកអធិការរងបានបញ្ជាក់ថា ជនរងគ្រោះជាអ្នករត់​ម៉ូតូឌុប​ស្នាក់នៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​។​ចំពោះ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​បញ្ជូនទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​ស្នងការ​ដ្ឋាន​ន​គ​របាល​រាជធានី​ភ្នំពេញ​។​ ចំណែកសព​ជនរងគ្រោះ​រងចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ៖ នរា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ១ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ១ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services