Connect with us

សន្តិសុខសង្គម

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

បានផុស

នៅ

ក្មេងទំនើងចំនួន២៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនយកទៅធ្វេីការអប់រំណែនាំ ខណៈពួកគេប្រមូលផ្តុំគ្នាត្រៀមលេងបាញ់ទឹក និងថង់ច្រកទឹក គប់ទឹក បាញ់ទឹក និងប៉ាតម្សៅ លេីផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅក្នុងតំបន់ទឹកកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌបង្ក្រាប និងទប់ស្កាត់ការលេងទឹកលេីផ្លូវសាធារណៈជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទេីបកម្លាំងសមត្ថកិច្ចខណ្ឌចំការមនចុះអនុវត្ត និងឃាត់ខ្លួនក្រុមក្មេងទំនេីងទាំងនោះ ខណៈកំពុងប្រមូលផ្តុំគ្នាច្រកទឹកដាក់ថង់ត្រៀមនឹងគប់ដាក់អ្នកដំណេីរ។

បច្ចុប្បន្នក្រុមក្មេងទំនេីងទាំងនោះត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដេីម្បីហៅអាណាព្យាបាលមកធានាឲ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម