ជីវិតកម្សាន្ដ
លោក ពេជ្រ ចិត្រា អ្នកផលិតបទ”អូនលែងប្ដីហើយ” ខកចិត្ត ខណៈមនុស្សមួយក្រុមថាមិនដែលឮបទនេះ
ទស្សនិកជន និងអ្នកគាំទ្រ បង្ហាញការចាប់អារម្មណ៍ ខណៈសុខៗ ស្រាប់តែ លោក ពេជ្រ ចិត្រា ម្ចាស់ផលិតកម្ម Davitra និងជាអ្នកផលិតបទ “អូនលែងប្ដីហើយ” ច្រៀងដោយតារាពហុជំនាញ ខាត់ សុឃីម បង្ហាញការហួសចិត្តយ៉ាងខ្លាំង ក្រោយមានមនុស្សមួយក្រុមនិយាយថា មិនដែលឮបទនេះ។

ប្រាកដណាស់បទ”អូនលែងប្ដីហើយ” គឺជាបទចម្រៀងដែលល្បីល្បាញ និងផ្ទុះការគាំទ្រ កាលពីអំឡុងឆ្នាំ ២០២៣ រហូតក្លាយជាបទឈ្នះពានផ្នែកប្រជាប្រិយជាងគេ។ ប៉ុន្តែរឿងភ្ញាក់ផ្អើល ស្រាប់តែនៅក្នុងជំនួបក្រុមហ៊ុនមួយដែលមានភ្នាក់ងារបុគ្គលិកទីផ្សារប្រមាណ ១០ នាក់ បានធ្វើឲ្យលោក ពេជ្រ ចិត្រា មានការហួសចិត្តជាខ្លាំង ខណៈក្រុមមនុស្សទាំងនោះលើកឡើងថា មិនធ្លាប់ឮបទនោះទេ។
ផ្អែកតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ចិត្រា លើកឡើងថា «តើអាចទេ បុគ្គលិកផ្នែកទីផ្សារមួយហ្វូង ជិត ១០ នាក់ នៅក្រុមហ៊ុនមួយ នៅចំកណ្ដាលក្រុងភ្នំពេញ គេថាមិនដែលឮបទចម្រៀងនេះ? ខណៈតារាចម្រៀងរបស់យើងបានទៅច្រៀងបទនេះនៅក្នុងក្រុមហ៊ុនហ្នឹងថែមទៀត?»។

លោក ពេជ្រ ចិត្រា បញ្ជាក់បន្ថែមថា «មានន័យថា Pleng Award ឆ្នាំមុន ដាក់ពិន្ទុខុសហើយ Kin Kak da ឬ ប្អូនស្រី ខាត់ សុឃីម ឆ្លើយបានទេ?»។ តាមរយៈនេះ ក៏មានការបញ្ចេញមតិវែកញែកពីអ្នកគាំទ្រមួយចំនួន ដោយខ្លះលើកឡើងថា «ប្រហែលជាបុគ្គលិកនឹងគាត់ឆ្លើយឲ្យតែរួចពីមាត់ទេបង អ្នកណាមិនធ្លាប់ឮបទចម្រៀងមួយបទនេះ ព្រោះបទចម្រៀងមួយបទនេះបានល្បីនៅលើទីផ្សារ ហើយពុកម៉ែបងប្អូនក៏បានរាំលេងសប្បាយផងដែរ»។ ភ្លាមៗ នេះដែរ លោក ពេជ្រ ចិត្រា បានឆ្លើយតបវិញថា «ម៉ាហ្វូងគ្នាគេជិត ១០ នាក់ អូន»។ បន្ទាប់នោះ ក៏មានការបញ្ចេញមតិទៀតថា «បទនេះល្បីពេញបណ្ដាញសង្គម កាលនោះមានទាំងអ្នករិះគន់ព្រោងព្រាតថា បទនេះបានលើកទឹកចិត្តឲ្យស្ត្រីលែងប្តីទៀតផង។ បើសិនជាមានអ្នកថាមិនដែលឮបទនេះ មានតែពួកគាត់មិនបានកាន់ទូរស័ព្ទដៃ ឬ ក៏មិនបានលេង Facebook, TikTok or any socialmedia. បទនេះ សូម្បីកូនក្មេងក៏ចេះច្រៀងតាមដែរ»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


