ព័ត៌មានអន្ដរជាតិ
វៀតណាម ជាប់លេខ៣ មានបុរសរៀបការជាមួយស្រ្តី កូរ៉េខាងត្បូងច្រើនបំផុត
ចំនួនអាពាហ៍ពិពាហ៍រវាងបុរសវៀតណាម និងស្ត្រីកូរ៉េខាងត្បូងបានកើនឡើង ២.៨ ដងក្នុងរយៈពេលមួយទសវត្សរ៍ ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ដែលកើនឡើងពី ២៧៩ ទៅ ៧៩២ ករណី។ វាបានធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមពីរប្រទេសផ្សេងទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដាក់បុរសវៀតណាមជាក្រុមស្វាមីបរទេសធំជាងគេទី ៣នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចំនួន ១៥.៨% នៃចំនួនសរុប។ ចំណែកសមាមាត្រដ៏សំខាន់បំផុតគឺមកពីសហរដ្ឋអាមេរិក ដែលតំណាងឲ្យ ២៧.៧% ហើយចំណាត់ថ្នាក់ទីពីរគឺជាបុរសមកពីប្រទេសចិនស្មើនឹង ១៨.៤% ។ ស្របពេលជាមួយគ្នានេះដែរ ផ្នែកគួរឲ្យកត់សម្គាល់នៃអាពាហ៍ពិពាហ៍រវាងបុរសវៀតណាម និងស្ត្រីដែលមានសញ្ជាតិកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងអ្នកដែលធ្លាប់រៀបការជាមួយបុរសកូរ៉េខាងត្បូង ។
នៅឆ្នាំ ២០២២ ក្នុងចំណោមស្ត្រីកូរ៉េខាងត្បូង ៧៩២ នាក់ ដែលបានរៀបការជាមួយបុរសវៀតណាម៥៥៦ នាក់បានរៀបការម្តងទៀត។ ក្នុងចំណោមនោះ ៤៨២ នាក់ ឬ ៨៦.៧% គឺជាស្ត្រីដែលមានដើមកំណើតមកពីប្រទេសវៀតណាម ហើយបានក្លាយជាពលរដ្ឋកូរ៉េខាងត្បូងស្របច្បាប់។ ពួកគេទទួលបានសញ្ជាតិកូរ៉េខាងត្បូងតាមរយៈអាពាហ៍ពិពាហ៍ដំបូងរបស់ពួកគេ ជាមួយបុរសក្នុងស្រុក បន្ទាប់មកបានលែងលះគ្នា ហើយក្រោយមករៀបការជាមួយបុរសវៀតណាមម្តងទៀត។
ក្រោយមក ក្នុងឆ្នាំ ២០២៣ ស្ត្រីវៀតណាមបានបង្កើតក្រុមភរិយាបរទេសធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយកាន់កាប់ដល់ទៅ ៣៣.៥% ដោយមានប្រពន្ធជាជនជាតិចិន និងថៃមាន ១៨.១% និង១៣.៧% រៀងគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Sae Ron ឆ្លើយតបនឹងរូបថតធ្លាយជាមួយ Kim Soo Hyun ក្រោយរងការវាយប្រហារមិនឈប់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


