ព័ត៌មានអន្ដរជាតិ
កូនប្រុសលោក Duterte ដើរតាមគន្លងឪពុកប្រកាសសង្គ្រាមបង្ក្រាបគ្រឿងញៀននៅ ហ្វីលីពីន
កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កំពុងដើរតាមគន្លងឪពុកដោយបានប្រកូកប្រកាសធ្វើសង្គ្រាមប្រឆាំងនឹងគ្រឿងញៀននៅទីក្រុង Davao ភាគខាងត្បូងប្រទេសហ្វីលីពីន ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ ។

លោក Sebastian Duterte បានចេញការព្រមានខ្លាំងៗក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា យើងនៅទុកឱកាសឲ្យអ្នកជួញដូរគ្រឿងញៀនចាកចេញពីទីក្រុងភាគខាងត្បូងមួយនេះ ប៉ុន្តែបើនៅតែរឹងចចេសមិនព្រមដកខ្លួនចេញពីសង្វៀននេះទេនោះ ច្បាស់ណាស់ពួកគេប្រឈមមុខនឹងការបាត់បង់រូបកាយពីលើលោកនេះហើយ ។
ក្រោយការព្រមាននេះទៀតសោត អភិបាលក្រុង Davao វ័យ ៣៧ ឆ្នាំរូបនេះក៏បានចេញការពារពីវោហារសាស័ព្ទរបស់លោកផងដែរថា ពាក្យសម្ដីទាំងប៉ុន្មានពាក់ព័ន្ធនឹងសង្គ្រាមបង្ក្រាបគ្រឿងញៀននៅក្នុងទីក្រុងមួយនេះ គឺធ្វើឡើងដើម្បីផ្ដល់ផលប្រយោជន៍ ក៏ដូចជាការពារសហគមន៍ និងគ្រួសារហ្វីលីពីនឲ្យរស់នៅប្រកបដោយសុខសុវត្ថិភាព ។
ដោយឡែកយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានហ្វីលីពីន Rappler បានឲ្យដឹងដែរថា ចាប់តាំងពីលោក Sebastian ចេញការព្រមានអំពីសង្គ្រាមបង្ក្រាបគ្រឿងញៀននេះរួចមក យ៉ាងហោចណាស់មានមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុបង្ក្រាបគ្រឿងញៀនដាច់ដោយឡែកពីគ្នា ។

ទន្ទឹមនោះ ក្នុងរយៈពេល ១២ ខែដំបូងនៃការកាន់តំណែងជាអភិបាលក្រុង Davao របស់កូនប្រុសសំណព្វចិត្តលោក Duterte រូបនេះ មានមនុស្សយ៉ោងហាច់ណាស់ ៥៣ នាក់ត្រូវបានសម្លាប់រួចទៅហើយ ហើយចំនួននេះស្មើនឹង ១៥ ភាគរយនៃការសម្លាប់ទាក់ទិននឹងសង្គ្រាមគ្រឿងញៀនសរុបចំនួន ៣៤២ នាក់ ក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Marcos Ferdinand Jr. ។
គួរបញ្ជាក់ថា ចំណែកក្នុងអំឡុងពេលអាណត្តិរបស់លោក Rodrigo Duterte ជាប្រធានាធិបតីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ វិញ “សង្គ្រាមលើគ្រឿងញៀន” គឺជាមុខព្រួញដ៏ស្រួចរបស់លោក ខណៈចាប់តាំងពីលោកឡើងក្ដោបក្ដាប់អំណាចមក ប្រជាជនហ្វីលីពីនយ៉ាងតិច ៦,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់ប៉ូលិសទាក់ទងនឹងយុទ្ធនាការនេះ ។ ទោះយ៉ាងណា តុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏បាននិងកំពុងស៊ើបអង្កេតលើសង្រ្គាមប្រឆាំងគ្រឿងញៀនដ៏សាហាវយង់ឃ្នងរបស់លោក Duterte ផងដែរ ហើយកំពុងដាក់ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


