Connect with us

កីឡា

ចុងសប្តាហ៍នេះ សង្វៀនគុនខ្មែរនឹងផ្ទុះការចាប់អារម្មណ៍នៅថៃ

បានផុស

នៅ

ចុង​សប្តាហ៍​នេះ​អាច​ចាត់​ទុក​ជាសប្តាហ៍​ប្រកួត​​ធំ​បំផុតរវាង​អ្នក​លេង​គុន​ខ្មែរ និង​កីឡាករ​ថៃ​ដែល​មាន​ជើង​ខ្លាំង​ជួរ​មុខ​របស់ប្រទេស​ទាំង​ពីរ​ជា​ច្រើន​ប៉ះ​គ្នា​ ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូ​ដែល​អ្នក​គាំទ្រ​កកម្ពុជា និង​ថៃ​ចាប់​ផ្តើម​ដំបូង​គេ​​គឺ​រវាង​ជើង​ខ្លាំង ពេជ្រ សម្បត្តិ ប៉ះ​ជើង​ខ្លាំង​ថៃ Petlamoun យប់​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ របស់​ទូរទស្សន៍​បាយ័ន នៅ​ទី​រួម​ខេត្ត​ស្វាយរៀង។ គូ​នេះ​ដឹង​តែ​កក្រើក​សង្វៀន ហើយ​អាជ្ញា​កណ្តាល​មិន​ចាំ​បាច់​ប្រឹង​បង្ខំ​អ្នក​ទាំង​ពីរ​ទេ។

អ្នក​គាំទ្រ​កម្ពុជា​ស្គាល់​ច្បាស់​ណាស់​ពី​សមត្ថភាពរបស់ ពេជ្រ សម្បត្តិ ដែល​ជា​កីឡាករ​វ៉ៃ​សម្រុក​ឥត​សំចៃ​កម្លាំង។ ការ​ដើរ​​ចូល​វ៉ៃ​កណ្តាប់​ដៃ និង​កែង គឺ​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ដៃ​គូ។ ស្រប​ពេល​រូប​គេ​មាន​ស៊ូធន់​មិន​ងាយ​បាក់​ស្រុត​ផង​នោះ ចុង​ទឹក​ទី​២ ឬ​ទី​៣ ដៃ​គូពិបាក​គេច​ផុត​ពី​ការ​សន្លប់​ណាស់។

កីឡាករ​ថៃ​ Petlamoun សង្ឃឹម​១០០​%​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ទឹក​ដី​កម្ពុជា​ដំបូង​នេះ។ ឆ្លង​កាត់​បទ​ពិសោធលើ​សង្វៀន​១០៥​ដងគឺ​ឈ្នះ​៧៥​ដង និង​ចាញ់​២០​ដង រូប​គេ​ជា​កីឡាករ​កំពុង​ពេញ​ល្អ​នៅ​ថៃ។ ៤​ប្រកួត​នៅ​សង្វៀន ONE រូប​គេ​មិន​ទាន់​ចាញ់​សោះ។

រូប​គេ​ជា​កីឡាករ​មាន​អាវុធ​គ្រប់​គ្រឿង ប៉ុន្តែ​អាវុធ​ដែល​គ្រោះ​ថ្នាក់បំផុត​គឺ​កណ្តាប់​ដៃឆ្វេង និង​ការ​ទាត់​ជើង​ឆ្វេង។ រូប​គេ​ក៏​ចេញ​កែង និង​ជង្គង់​បាន​ល្អ​ដែរ។ ដូច្នេះ​ចាំ​មើល​គូ​នេះ​ លទ្ធផល​ធ្លាក់​ទៅ​លើ​ម្ចាស់​ស្រុក ឬ​ភ្ញៀវ?

ប្រវត្តិ​ខ្លះ​ៗ​របស់​ដៃគូ ពេជ្រ សម្បត្តិ គឺ Petlamoun

  • ធ្លាប់​​​ប្រកួត​១០៥​ដង (ឈ្នះ៨៥ និង​ចាញ់​២០​ដង)
  • ល្អ​ដៃឆ្វេង និង​ជើង​ឆ្វេង
  • វ៉ៃបុកឆ្ពោះ​ទៅ​មុខ
  • វ៉ៃ​នៅ ONE ៤​ដង គឺ​ឈ្នះ​ទាំង​៤​ដង
  • ក្នុង​បទ​សម្ភាស​រូប​គេ​សង្ឃឹម​ឈ្នះ ពេជ្រ សម្បត្តិ​​១០០%

ជា​ពិសេស​ទៀត​នោះ ម្ចាស់​ខ្សែ​ក្រវាត់​៤​គ្រឿង Choojaroen ជា​ជើង​ខ្លាំង​លំដាប់ A នៅ​ថៃ​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ជា​មួយម្ចាស់​មេដាយ​មាសស៊ីហ្គេម ឡៅ ចិត្រា នៅ​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សង្វៀន​ទូរទស្សន៍​ជាតិ​កម្ពុជា។ ថៃ​ស្គាល់​កីឡាករ​កម្ពុជា​រូប​នេះ​ច្បាស់​ណាស់​នៅ​ពេល​ប្រកួត​ជា​មួយ Superlek នៅ​សង្វៀន ONE។ កីឡាករ​ថៃ​រូប​នេះ​មាន​បទ​ពិសោធ​ច្រើន និង​ឆ្លង​កាត់​ដៃ​គូ​ខ្លាំង​ៗ​ច្រើន។

ប្រវត្តិ​ខ្លះ​ៗ​របស់ដៃគូ ឡៅ ចិត្រា គឺ Choojaroen

  • ធ្លាប់​ប្រកួត​ ១០៥​ដង (ឈ្នះ៨៤​ដង ចាញ់​២០ និង​ស្មើ១)
  • ​ឈ្នះ​ខ្សែ​ក្រវាត់ Top King World Series ឆ្នាំ​២០១៨
  • ឈ្នះខ្សែក្រវាត់​សង្វៀន Channel 7 Boxing Stadium ឆ្នាំ​២០១៧
  • ឈ្នះ​ខ្សែ​ក្រវាត់ Lumpinee ឆ្នាំ២០១៥
  • ឈ្នះ​ខ្សែ​ក្រវាត់ Siam Omnoi ឆ្នាំ​២០១៤

ជា​មួយ​គ្នា​នេះ ម្ចាស់​ខ្សែ​ក្រវាត់​៦​​គ្រឿង Petchdam ជាកីឡាករ​លំដាប់ A របស់​ថៃ​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយម្ចាស់​មេដាយ​មាស​ស៊ីហ្គេម លន បញ្ញា នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សង្វៀន​ទូរទស្សន៍​ជាតិ​កម្ពុជា។ កីឡាករ​ថៃ​រូប​នេះ​ជា​អតីត​ខ្សែ​ក្រវាត់​ពិភព​លោក ONE ដែល​មាន​បទ​ពិសោធ​ច្រើន សូម្បី​តែ Rodtang ក៏​ធ្លាប់​ប៉ះ​គ្នា។

ប្រវត្តិ​ខ្លះ​ដៃគូ លន បញ្ញា គឺ Petchdam

  • ធ្លាប់​ប្រកួត​១៣២​ដង (ឈ្នះ​១០៤ ចាញ់​២០ និង​ស្មើ​៨)
  • ឈ្នះ​ខ្សែ​ក្រវាត់ Lumpinee ឆ្នាំ​២០១៥
  • ឈ្នះ​ខ្សែ​ក្រវាត់សមាគមប្រដាល់​អាជីព PAT ឆ្នាំ​២០១៥
  • ឈ្នះ​ខ្សែ​ក្រវាត់ Toyota ម៉ារ៉ាតុង ឆ្នាំ​២០១៧
  • ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ WBC ឆ្នាំ​២០១៨
  • ឈ្នះ​ខ្សែ​ក្រវាត់​ឃីកបុក​ស៊ីង ONE Championship ឆ្នាំ​២០១៨
  • ឈ្នះ​ខ្សែ​ក្រវាត់ True4U ឆ្នាំ​២០២០

នៅ​សង្វៀន​ទូរទស្សន៍​ជាតិ​កម្ពុជា នាគ​ខ្មៅ ឃីម ឌីម៉ា ក៏​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ​កីឡាករ​ថៃ Thongnoi ដែល​ជា​កីឡាករ​មាន​បទពិសោធ​ច្រើន។ ធន់ រិទ្ធី និង​ គឹម វាសនា ក៏​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ហើយ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឡៅ ចន្ទ្រា សង​សឹក Sammy។

បេក្ខភាព​គុន​ខ្មែរ​៤​រូប​​ប្រជែង​គ្នា​ដណ្តើម​រង្វាន់​រថយន្ត​នៅ​សង្វៀនបាន​ដែល​មាន ចាន់ ប៊ុនហឿន, សូត្រ វាសនា, ធន់ ចាន់តាក់ និង​ មឿន សុខហ៊ុច នៅ​ទី​រួម​ខេត្ត​ស្វាយរៀង​ជា​រាត្រី ដែល​មាន​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ ព្រំ សំណាង ប៉ះ​កីឡាករ​ទុយនេស៊ី​វ័យ​ក្មេង Moetez Ben Aicha, ពេជ្រ សម្បត្តិ ប៉ះ Petlampun និង ឃីម បូរ៉ា ប៉ះ​កីឡាករ​ចាស់​វស្សាមក​ពីតួកកី Adam Balli។

គូ​ប្រកួតដណ្តើម​រង្វាន់​រថយន្ត ថ្ងៃទី​២៨ ខែ​មីនា

  • សូត្រ វាសនា vs Reza Razavi (អ៉ីរ៉ង់)
  • ចាន់ ប៊ុនហឿន vs ឡាំភូ (ឡាវ)
  • ធន់ ចាន់តាក់ vs Adrian (បេរ៉ូ)
  • មឿន សុខហ៊ុច vs Mohammad Reza (អ៉ីរ៉ង់)

គូ​ដណ្តើម​ខ្សែ​ក្រវាត់

  • លន បញ្ញា vs Petchdam (ថៃ) ដណ្តើម​ខ្សែក្រវាត់គុន​ខ្មែរ
  • ឡៅ ចិត្រា vs Choojaroen (ថៃ) ដណ្តើម​ខ្សែ​ក្រវាត់គុនខ្មែរ
  • ឃីម ឌីម៉ា vs Thongnoi (ថៃ) ខ្សែក្រវាត់គុនខ្មែរ
  • ធន់ រិទ្ធី vs Ali Yousef (អ៉ីរ៉ង់) ខ្សែក្រវាត់គុនខ្មែរ
  • គឹម វាសនា ដណ្តើម​​ខ្សែក្រវាត់គុនខ្មែរម៉ារ៉ាតុង (បេក្ខភាពបរទេស៣នាក់ទៀត)

គូ​មិត្តភាព​អន្តរជាតិ

  • ព្រំ សំណាង vs Moetez Ben Aicha (ទុយនេស៊ី)
  • ឃីម បូរ៉ា vs Adam Balli (តួកគី)
  • ពេជ្រ សម្បត្តិ vs Petlampun (ថៃ)
  • ឡៅ ចន្ទ្រា សង​សឹក Sammy (ថៃ)

ក្រៅ​ពី​គូ​សំខាន់​ៗ​ខាង​លើ ក៏​នៅ​មាន​គូ​ប្រកួតសំខាន់​ៗ​ជា​ច្រើន​ទៀត​នៅ​សង្វៀនផ្សេង​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម