កីឡា
Dani Alves ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយតម្កល់ប្រាក់ធានាជាង១លានដុល្លារ
អតីតកីឡាករជម្រើសជាតិប្រេស៊ីល Dani Alves ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីបានបង់ប្រាក់ចំនួន ១លានអឺរ៉ូ (១.០៨លានដុល្លារអាមេរិក) ក្រោយចំណាយពេល១៤ខែក្នុងការឃុំឃាំងពីការកាត់ទោសឲ្យជាប់ពន្ធនាការ៤ឆ្នាំកន្លះពីបទរំលោភសេពសន្ថវៈ។

អតីតកីឡាកររបស់ក្លិប Barcelona ត្រូវបានដោះលែង បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យបន្តការកាត់ក្តីរបស់គេដោយសេរីភាព ទោះបីជាត្រូវបានកាត់ទោសតាំងពីដំបូងក៏ដោយ។ ការមិនបានសម្រេចនៃការកាត់ទោសជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះ និងរយៈពេល ១៤ខែដែលគាត់បានចំណាយពេលនៅក្នុងការឃុំឃាំង បាននាំឱ្យតុលាការផ្តល់ការធានាឱ្យនៅក្រៅឃុំតាមរយៈការដាក់ប្រាក់ធានាចំនួន ១លានអឺរ៉ូ និងវិធានការណ៍ផ្សេងទៀត។
Dani Alves បានដើរចេញពីពន្ធនាគារក្បែរ Barcelona កាលពីថ្ងៃច័ន្ទ បន្ទាប់ពីតម្កល់ប្រាក់ធានា។
Alves បានជាប់ពន្ធនាគារចាប់តាំងពីការចាប់ខ្លួនរបស់គេនៅក្នុងខែមករា ឆ្នាំ២០២៣ ពីបទសង្ស័យរំលោភនារីវ័យក្មេងនៅក្នុងបន្ទប់ទឹក VIP ក្នុងក្លឹបរាត្រី Barcelona នៅព្រឹកព្រលឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ការសង្ស័យនេះត្រូវបានបញ្ជាក់ដោយសាលក្រមដំបូងដែលបច្ចុប្បន្នកំពុងត្រូវបានប្តឹងឧទ្ធរណ៍ដោយអតីតកីឡាករជម្រើសជាតិប្រេស៊ីលដើម្បីរក្សាភាពគ្មានកំហុសរបស់ខ្លួន។
ក៏ដូចជាការបង់ប្រាក់ត្រឹមតែជាង ១លានអឺរ៉ូ កីឡាករវ័យ ៤០ឆ្នាំរូបនេះ ក៏ត្រូវបោះបង់លិខិតឆ្លងដែនប្រេស៊ីល និងអេស្ប៉ាញ ស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ ហើយរាយការណ៍ទៅតុលាការជារៀងរាល់សប្តាហ៍ ហើយត្រូវបានហាមឃាត់មិនឱ្យមានទំនាក់ទំនងជាមួយជនរងគ្រោះ។ មេធាវីរបស់ Alves កំពុងស្វែងរកការដោះលែងអចិន្ត្រៃយ៍ ហើយដំណើរការបណ្តឹងឧទ្ធរណ៍អាចចំណាយពេលច្រើនខែ។ ខាងអយ្យការ វិញចង់ឲ្យការជាប់ពន្ធនាគារកើនឡើងទ្វេដងដល់ ៩ឆ្នាំ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


