កីឡា
វិសាខា អស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ
បន្ទាប់ពីការវិលត្រឡប់មកកាន់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាវិញ ក្រុមបាល់ទាត់ វិសាខា អស់ឱកាសប្រជែងជើងឯកហើយ ដោយសារមានគម្លាតពិន្ទុឆ្ងាយពីក្រុមកំពូលតារាង។

ក្រោយរងការពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយពិន័យជាប្រាក់៤លានរៀល ហើយសម្រេចឲ្យក្រុមវិសាខាចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៣-០ ក្នុងការប្រកួតសប្តាហ៍ទី២៤ លីគកំពូលកម្ពុជា គិតពីចំនួនពិន្ទុត្រឹមសប្ដាហ៍ទី២៤ ក្រុមព្រះខ័នរាជស្វាយរៀងឈរនៅលេខ១ មាន៦២ពិន្ទុ នាំមុខ២៤ពិន្ទុ លើក្រុមលេខ៣វិសាខាដែលមាន៣៨ពិន្ទុ។ ការប្រកួតនៅក្នុងលីគកំពូលកម្ពុជា នៅសល់៦សប្ដាហ៍ទៀតនឹងបញ្ចប់ជាផ្លូវការ។ គម្លាតពិន្ទុនេះ ទោះបីវិសាខាឈ្នះការប្រកួតនៅសល់ទាំងអស់ បូកជាមួយពិន្ទុបច្ចុប្បន្នសរុប៥៤ពិន្ទុគឺនៅតិចជាងព្រះខ័នរាជស្វាយរៀងដែលមានពិន្ទុបច្ចុប្បន្នផង ដូច្នេះវិសាខាបាត់បង់ឱកាសប្រជែងជើងឯករដូវកាលនេះ។

គិតត្រឹមសប្ដាហ៍ទី២៤ នៅសល់តែក្រុមភ្នំពេញក្រោនមួយគត់ ដែលជាដៃគូប្រជែងជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដោយសារក្រុមទាំង២មានគម្លាតពិន្ទុខុសគ្នាតែ៧ពិន្ទុ។
ការប្រកូតជុំទី៤ (Top4) មាន៣សប្ដាហ៍ធ្វើការប្រកួតប្រជែង សម្រាប់ក្រុមដែលមិនបានធ្វើជាម្ចាស់ផ្ទះនៅជុំទី៣ នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅជុំទី៤។ បើមិនមានការប្រែប្រួលទេ ការប្រកួតជុំទី៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែឧសភា ៕

៣ប្រកួតចុងក្រោយរបស់ វិសាខា ក្នុងជុំទី៣
- សប្តាហ៍ទី២៥៖ ក្រសួងការពារជាតិ vs វិសាខា ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
- សប្តាហ៍ទី២៦៖ វិសាខា vs អង្គរថាយហ្គឺរ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤
- សប្តាហ៍ទី២៧៖ ព្រៃវែង vs វិសាខា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


