Connect with us

ចរាចរណ៍

សព​ស្ត្រី​អនាថា​ម្នា​ក់​នៅ​មាត់ទន្លេ​វ៉ៃ​គោ សង្ស័យ​ថា​ស្លាប់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍

បានផុស

នៅ

ស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកលក់​ខ្យង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​សព ស្ត្រី​ម្នាក់​ដេក​ស្លាប់ នៅ​មាត់ច្រាំង ព្រែក​ទន្លេ​វ៉ៃ​គោ ដែល​គេ​សង្ស័យថា​ ស្លាប់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ហេតុការណ៍​នេះ​ប្រទះឃើញ​សព​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ខាងកើត​ស្ពាន​ហាយវ៉េ ចម្ងាយ ប្រមាណ​១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង​។

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​ស្លាប់​នេះ​កើតឡើង​ដោយ​គ្រោះថ្នាក់ ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​២ ទៅ​៣​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​ទំនងជា​ជនរងគ្រោះ​ដើរ​នៅលើ​ផ្លូវ រថយន្ត​ពេល​មេឃងងឹត​មាន ភ្លៀង​ធ្លាក់​ផង ហើយ​ខណៈ​ដែល​ជនរងគ្រោះ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ ហើយ​ល្បឿន រថយន្ត​បើកបរ​លឿន​ផង ក៏​បុក​ស្ត្រី​រងគ្រោះ ពីក្រោយ​ប៉ើង​ប្រមាណ​២០​ម៉ែត្រ​ធ្លាក់​ចូល​ទៅ ច្រាំង​ព្រែក​ទន្លេ​វ៉ៃ​គោ​របួស​បែកក្បាល​ស្លាប់​តែម្តង​។

ចំណែក​រថយន្ត​បង្ក​បើកបរ​ពី​ទិស​ខាងលិច ឆ្ពោះ​ទៅ​ទិសខាងកើត ក្រោយពី​បុក​ស្ត្រី​រងគ្រោះ ហើយ​ក៏បាន​បន្ថែម​ល្បឿន​បើក គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​នូវ​ចង្កៀង​រថយន្ត​ខាងស្តាំ និង​កម្ទេចកម្ទី​កញ្ចក់​ចង្កៀង រថយន្ត នៅ​នឹង​កន្លែងកើតហេតុ ជាមួយនឹង​សាកសព​ស្ត្រី​រងគ្រោះ​។

ក្នុង​នោះ​ផង​ដែរ ​សមត្ថកិច្ច ក៏បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បាត់​សមាជិកគ្រួសារ​ដែល​ជា​ស្ត្រី​អនាថា​មាន អាយុប្រមាណ​ជា​៤០ ឆ្នាំនេះ​សូម​មក​ទាក់ទង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ពោធិ​តា​ហោ ព្រោះ​ពេលនេះ​សព​តម្កល់​នៅ​វត្ត​ពោធិ​តា​ហោ​៕

ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម