Connect with us

ចរាចរណ៍

រថយន្តធុនត្រា បើកលឿនដូចហោះបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

បានផុស

នៅ

មនុស្សប្រុសស្រីចំនួន ៣នាក់ បានស្លាប់រណូករណែលនៅតាមចិញ្ចើមផ្លូវ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងមនុស្សប្រុស-ស្រី ៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗក្រោយមានបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បើករថយន្តធុនត្រាមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតបុករះ កាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាអ្នកបើកបរ រថយន្តបង្កមានឈ្មោះ ហៃ វិចិត្ត្រា ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ សពជនរងគ្រោះទាំង ៣នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន ៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បើករថយន្ដធុនត្រាពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 ធ្វើដំណើរទិសពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ។

លុះមកដល់កន្លែងកើតហេតុខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូ រទេះលក់សាច់គោះដុត និងផ្ទះប្រជាពលរដ្ឋ ក៏ដូចជាស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យដួល និងបែកបាក់រាយពេញផ្លូវ និងសម្ភារ:មួយចំនួនទៀតរងការខូចខាត។ ចំណែកមនុស្សប្រុសស្រី ៦នាក់ ដែលកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សប្រុស-ស្រី ៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ចំណែកប្រុស-ស្រី ៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរ បាននាំគ្នារត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើ។ ចំណែករថយន្ត និងជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចជំនាញវាស់វែង រួចយកទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចទំនាក់ទំនងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម