Connect with us

ចរាចរណ៍

តារាសម្ដែង អេឡិច ចាន់ត្រា បើករថយន្តBMWបុកគូទរថយន្តដឹកប្រេង រងការខូចខាតយ៉ាងដំណំ

បានផុស

នៅ

តារាសម្ដែង អេឡិច ចាន់ត្រា បានបើករថយន្តស៊េរីទំនើបBMWលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងមិនមានរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍ នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុច​មុខ​ធនាគារ​ABA តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុន​កើ​ត​ហេតុ​គេ​ឃើញ​រថយន្ត CHENGLONG ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ​Total ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2577 ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ពី​លិចទៅ​កើ​ត​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំ​នើប​ម៉ាក BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-3976 បើកបរ​ដោយ​បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង អេ​ឡិច ចាន់​ត្រា មក​បុក​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​Total​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​បង្ក​វិល​មួយ​ជុំ​ខ្ទេច​មួយ​កំណាត់​មុខ។ ចំណែក​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​Total បាន​រង​ការខូចខាត​កាង​ខាងក្រោយ​បន្តិចបន្តួច តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ឡើ​យ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​មកដល់ ហើយ​ធ្វើការសម្របសម្រួល​ដល់​ភាគី​ទាំងសងខាង​អស់​មួយសន្ទុះ​ធំ ទើប​ចុងក្រោយ​បានបញ្ចប់​រឿង ត្រឹម​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម