Connect with us

ចរាចរណ៍

អ្នកបើកបររថយន្តមួយគ្រឿង បើកមិនប្រយ័ត្នប៉ះខឿនចិញ្ចឹមផ្លូវក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរងរបួស ២នាក់

បានផុស

នៅ

អ្នកបើកបររថយន្តឡង់គ្រីស័រសេរីចាស់មួយគ្រឿង បានក្រឡាប់ផ្ងារជើងឡើងលើ ខណៈពេលដែលបើកបុកខឿនផ្លូវ បណ្ដាលឲ្យមនុស្សប្រុស-ស្រី ២នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចផ្លូវ R8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីអ្នកដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តឡង់គ្រីស័រស៊េរីចាស់​ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H6579 ធ្វើដំណើរតាមផ្លូវ R8 ពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរមិនប្រុងប្រយ័ត្ន ក៏បុកនឹងខឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ និងប៉ះរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿងថែមទៀត។ ប៉ុន្តែដោយម្ចាស់រថយន្ត Range Rover គេមិនចង់មានបញ្ហាវែងឆ្ងាយ ក៏បើកទៅបាត់។ ចំណែករថយន្ត ដែលគ្រោះថ្នាក់នោះ ក៏បណ្ដាលឲ្យមានមនុស្ស ២ នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ផងដែរ។

ប្រភពព័ត៌មាន បានបន្តទៀតថា ដោយសារតែរថយន្តនោះ បង្កការគ្រោះថ្នាក់ប៉ះពាល់នឹងខឿនចិញ្ចើមផ្លូវ របស់ក្រុមហ៊ុន ក៏ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តសងទៅឲ្យខាងក្រុមហ៊ុន នៃការខូចខាតចំនួន ១៨០ដុល្លារបញ្ចប់បញ្ហា និងស្ទូចរថយន្តទៅជួសជុល ខ្លួនឯង៕

អត្ថបទ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ៨ នាទីutes មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

DVB៖ ចំនួន​អ្នក​ស្លាប់​នៅមីយ៉ាន់ម៉ាព្រោះ​គ្រោះ​រញ្ជួយដី មាន​លើស​ពី ៤ ០០០​នាក់​ហើយ

សេដ្ឋកិច្ច៣៥ នាទីutes មុន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហែម សុវត្ថិ និងភរិយាអញ្ជើញក្រុងពាលីទូកង “ភ្នំស្រុកសេនាធិបតីបារមីតេជោ” នៅវត្តពោធិរិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម