ចរាចរណ៍
រថយន្តអគ្គិសនីកម្ពុជា ១ គ្រឿង បើកបុកបង្គោលភ្លើងដាច់ ១ ដើម ក្រឡាប់ផ្ងារជើង
រថយន្តអគ្គិសនីកម្ពុជាមួយគ្រឿង រេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តរបស់អគ្គិសនីកម្ពុជាមួយគ្រឿងពាក់ស្លាកលេខរដ្ឋ 132 1398 ពណ៌ខៀវមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន សង្ស័យអ្នកបើកបរស្រវឹងធ្លាក់ភ្នែក បានរេចង្កូតឡើងលើខឿនទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង បណ្តាលដួលបាក់អស់១ដើម។ ចំណែករថយន្តរងការខូចខាតទាំងស្រុងនិងក្រឡាប់ផ្ងារជើងតែសំណាងល្អតៃកុងមិនរងរបួសធ្ងន់ធ្ងរ។
ប្រភពដដែលបញ្ជាក់ទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ រស្មី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ