ចរាចរណ៍
ក្មេងប្រុសអាយុ៩ឆ្នាំ ជិះកង់មកពីសាលាត្រូវរថយន្ដកិនស្លាប់
រថយន្តកូរ៉េដឹកអំបោសដើរលក់ ចាប់ហ្វ្រាំងមិនទាន់ជ្រុលកិនក្មេងប្រុសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៥ ក្នុងបុរីសន្តិភាព២ ក្រុម១៥ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ ស៊ាប សុខមីង ហៅឃាង អាយុ៩ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9275 ដឹកអំបោសដើរលក់ បើកបរដោយឈ្មោះ ឆិល កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើត ភូមិត្រពាំងក្រេឡាង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងប្រុសរងគ្រោះជិះកង់មកពីសាលារៀន ជិះតាមផ្លូវក្នុងបុរី ពីកើតទៅលិច ខណៈដល់ចំណុចកើតហេតុ បត់ស្តាំឆ្ពោះទៅជើង តែដោយចំណុចកើតហេតុ សភាពផ្លូវខូច ទួលថ្ម ធ្វើឲ្យក្មេងរងគ្រោះជិះឡើងរអិលដួល ធ្វើឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ជ្រុលកិនរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង វាស់វែង យករថយន្ត កង់ និងអ្នកបើកបររថយន្ត ទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


