Connect with us

ចរាចរណ៍

ក្រឡាប់រថយន្តដឹកកម្មកររោងចក្ររបួសជាច្រើននាក់នៅកំពង់ស្ពឺ

បានផុស

នៅ

​កម្មករកម្មការិនី​រោងចក្រ​ជាច្រើន​នាក់​បាន​រងរបួស​ធ្ងន់និង​ស្រាល ក្នុងករណី​ក្រឡាប់រថយន្ដដោយ​សារដាច់រ៉ូ​ទិល​ធ្លាក់​ផ្លូវ ។

ហេតុ​ការ​ណ៍រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាល​ស្រុក​គងពិសី បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​កូរ៉េ ប្រភេទ​ពីរ​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1938 បើកបរ​ដោយឈ្មោះ ឯក សាម៉ន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​អូ​តា​វា​ម ឃុំ​ស្រង់ ស្រុក​គងពិសី មាន​ដឹក​កម្មករកម្មការិនី​ប្រមាណ៦០​នាក់ ក្នុងនោះរបួសធ្ងន់០៣​នាក់ របួសស្រាល២៨​នាក់ ។

បន្ទាប់ពី​កើតហេតុ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​គងពិសី និង​ជំនាញ​សុខាភិបាល បាន​ដឹក​ជនរងគ្រោះ បញ្ជូន​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​គងពិសី ។

តាម​ការបញ្ជាក់ ពី​លោក​អធិការនគរបាល​ស្រុក​គងពិសី​បានអោយដឹងថា រថយន្តដឹក​កម្មករ កម្មការិនីខាង​លើ គឺ​បើកបរ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត លុះ​បើកបរ​មកដល់​ចំណុច​ខាងលើ បាន​ដាច់​ម៉ែត្រ​ចង្កូត​បណ្ដាលឱ្យ រេ​ចង្កូត​រួច​ក៏​ធ្លាក់​ប្រឡាយ​ក្រឡាប់តែម្តង ។

បច្ចុប្បន្នកម្លាំងនគរបាល នៃ​អធិការដ្ឋា​នន​គរបាលស្រុកគងពិសី និង​ជំនាញ​ខេត្ដ បាន​ជួយ​អន្ដរាគមន៍ សម្រ​ប​សម្រួល និង​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ និង​ចំណាត់ការ​ស្រាវ​ជ្រាវ​រក​បុគ្គល​ជា​តៃកុង​ឡាន​មក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់៕​

អត្ថបទ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម