ចរាចរណ៍
រថយន្តកុងតឺន័របុកម៉ូតូមួយគ្រឿងកិនមនុស្ស០៣នាក់ស្លាប់ភ្លាមៗ
បុរស៣នាក់ខណៈកំពុងជិះម៉ូតូឌុបគ្នាបំណងត្រឡប់ទៅផ្ទះត្រូវបានរថយន្ដកុងតឺន័របុកនិងកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចរថយន្ដបង្កបើកគេចខួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំង៣នាក់មានឈ្មោះ ១ គង់ សុធារិទ្ធ អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២ ឈ្មោះ នៅ ប៊ុនណា អាយុ២៣ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅម្តុំផ្សារព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ។ និងទី៣ ឈ្មោះ អំ កំពូល អាយុ២៣ឆ្នាំ មុខរបរជាអ្នកលក់កាហ្វេ ស្នាក់នៅជិត ផ្សារសំណង់១២ ក្នុងខណ្ឌទួលគោក។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរស៣នាក់ជិះម៉ូតូម៉ាក ស៊ុយហ្ស៊ូយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CB-8957 ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ មិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង រួចកិនពីលើបណ្តាលឱ្យបុរស៣នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកឯរថយន្តកុងតឺន័របើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងឱ្យក្រុមគ្រួសារទៅដាក់ពាក្យបណ្តឹងដើម្បីឆែកកាមេរ៉ាសុវត្ថិភាពរករថយន្តបង្កហេតុយកមកចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


