ចរាចរណ៍
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
ពេញមួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ចាម មានចំនួន១៦៦លើក បេីធៀបទៅនឹងឆ្នាំ២០២២មានកេីនឡេីងចំនួន៥លេីក ខណៈគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងច្រេីនជាងគេគឺនៅលេីផ្លូវក្នុងស្រុកចំនួន៣ ។ នេះបេីតាមការបញ្ជាក់ លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង ផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី សោម រស់ បានឲ្យដឹងថា ក្រោយពីបូកសរុបការងារប្រចាំឆ្នាំ២០២៣ រយៈពេល ១២ខែ គឺឃេីញថា អត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមានការកេីនឡេីងរហូតដល់១៦៦លេីក ដែលបណ្តាលឲ្យមានអ្នកបាត់បង់អាយុជីវិត១១២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២៤០នាក់។ លោកឧត្តមសេនីយ៍ត្រី បន្ថែមទៀត ថា ការកេីនឡេីងនៃគ្រោះថ្នាក់ចរាចរណ៍នេះភាគច្រេីនកេីតមានឡេីងនៅលេីផ្លូវជាតិសំខាន់ៗដូចជា៖ នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស ហេីយភាគច្រេីនគឺបង្កឡេីងដោយអ្នកប្រេីប្រាស់ផ្លូវគឺជាយុវវ័យ ដោយមានការធ្វេសប្រហេស ក្នុងការបេីកបរ មិនគោរព ច្បាប់ចរាចរណ៍ និងពលរដ្ឋមួយចំនួនមានការកែច្នៃយានយន្តនិងម៉ូតូខុសបច្ចេកទេសដូចជាគ្មានភ្លេីងបំភ្លឺគ្រប់គ្រាន់។
ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង ផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៍បានអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សា សហគមន៍ ចូលរួមផ្សព្វផ្សាយស្តីពីការអប់រំច្បាប់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា នឹងស្នើសុំគ្រប់ស្ថាប័ន រោងចក្រ សហគ្រាស និងសហគមន៍ ពង្រឹងការប្រើប្រាស់យានយន្តកែច្នៃ ម៉ូតូខ្វះភ្លើង សញ្ញា ចូលរួមកែលម្អ និងជម្រុញការប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


