ចរាចរណ៍
រថយន្តម៉ាក Jeep បុករបាំងថ្មចែកទ្រូងស្ពានកោះនរា ក្រឡាប់ផ្ងារជើង
បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក JEEP មួយគ្រឿងឡើងស្ពានកោះនរាលឿនមិនប្រយ័ត្នរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងស្ពានបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានកោះនរាក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខប្រចាំការនៅគោលដៅជាប់ជិតកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តស៊េរីទំនើបម៉ាក JEEP ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរាក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកឡើងមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងស្ពានពេញទំហឹងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ហើយពេលនោះមានពលរដ្ឋជិតខាង និងសន្តិសុខប្រចាំការនៅទីនោះបាននាំគ្នារត់ទៅជួយគាស់យកអ្នកបើកបរចេញពីរថយន្តមកក្រៅដោយសុវត្ថិភាពមិនមានរងរបួសនោះទេ ហើយត្រូវសមត្ថកិច្ចឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីចរាចរណ៍ខណ្ឌចុះមកដល់ពិនិត្យជំវិញទីតាំងកើតហេតុ រួចក៏បានទាក់ទងទៅខាងជំនាញក្រុងបន្តឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងជំនាញសាលាក្រុងនៅពេលក្រោយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


