ចរាចរណ៍
Update៖ សមត្ថកិច្ចឃាត់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់នៅផ្លូវ៦០ម៉ែត្រ អ្នកបង្កជាជនជាតិចិន
នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្របានហើយ អ្នកបើករថយន្ដបង្កជាជនជាតិចិន។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣កុម្ភៈនេះថា អ្នកបើករថយន្ដបង្កមានឈ្មោះ HUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំព្យា ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួននៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សូមបញ្ចាក់ថា នៅវេលាម៉ោង០៩និង០៥នាទីនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈដដែលនេះ កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញរថយន្ដដែលបង្កគ្រោះថ្នាក់នៅផ្លូវ៦០ម៉ែត្រ ខណៈអ្នកបើកបរយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ រថយន្ដបង្កម៉ាក HILUX REVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 1520 ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រថយន្តបង្កបានបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរងរបួសស្រាលចំនួន០២នាក់ និងស្លាប់ក្មេងស្រីម្នាក់។ ក្រោយពីកើតហេតុរថយន្ថបង្កបានបើគរត់គេចខ្លួន រហូតមកដល់ព្រឹកថ្ងៃទី១៤កុម្ភៈនេះ ទើបកម្លាំងនគរបាលស្រាវជ្រាវរកឃើញ៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


